Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ថវិកា ជិត១ម៉ឺនដុល្លារ ត្រូវអភិបាលក្រុងព្រះសីហនុ ឧបត្ថមដល់ កងកម្លាំង និងមជ្ឍមណ្ឌលបន្សាបគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ០៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានរៀបចំពិធីសំណេះ សំណាលជាមួយកំលាំងប្រដាប់អាវុធទូទាំងក្រុង សរុប ១៤៥នាក់ នៅសាលប្រជុំសាលាក្រុងព្រះសីហនុ និងជនរងគ្រោះបន្សាបគ្រឿងញៀន ចំនួន ៨៨នាក់ នៅមជ្ឍមណ្ឌលបន្សាបគ្រឿងញៀនអាវុធហត្ថក្រុង។

ក្នុងនោះលោក អ៊ី សុខឡេង បានឧបត្ថម្ភលេីកទឹកចិត្តកងកំលាំងទាំងអស់ ដែលបានខិតខំបំពេញការងារបានល្អ ដោយម្នាក់ៗទទួលបាន ១០ មុឺនរៀល សរុបជាទឹកប្រាក់ ១៤.៥០០.០០០លានរៀល។

ដោយឡែក លោកអភិបាលក្រុង បានឧបត្ថមដល់ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នូវទឹកប្រាក់ ១លានរៀល  មូលដ្ឋានអាវុធហត្ថក្រុងព្រះសី ហនុ ១លានរៀល និង សឹងរងក្រុងព្រះសីហនុ ១លានរៀលផងដែរ។

ចំពោះ ជនរងគ្រោះបន្សាបគ្រឿងញៀន ម្នាក់ៗ ៤០.០០០រៀល គុណ ៨៨នាក់ សរុបជាទឹកប្រាក់ ៣.៥២០.០០០លានរៀល។

ជាងនោះទៅទៀត លោក អ៊ី សុខឡេង បានជួយឧបត្ថម្ភមជ្ឍមណ្ឌលបន្សាបគ្រឿងញៀនអាវុធហត្ថក្រុងព្រះសីហនុ
– អង្ករ ១៥០បាវ
– មី ១៥០កេស
– ត្រីខ ១៥០យួរ
– ទឹកត្រី ១៥០យួរ

តាមការបញ្ជាក់ពី លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ទឹកប្រាក់សរុបទាំងអស់ដែលបានផ្តល់ជូនដល់កងកម្លាំង និងជនរងគ្រោះបន្សាបគ្រឿងញៀន ក្នុងពិធីសំណេះសំណាលនេះ សរុប ៩.៩៧០ដុល្លារ៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More