Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យកកែវវាយគ្នាបែកក្បាលផ្អើលពេញក្លឹបកំសាន្ត Rain ទាំងកណ្ដាលយប់

រាជធានីភ្នំពេញ ៖ យុវជនម្នាក់រងរបួសបែកក្បាលហូរឈាមជោគខ្លួនត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជ័យជំនះភ្លាមៗ ក្រោយពីត្រូវយុវជនម្នាក់ទៀតយកកែវវាយបែកក្បាល គ្រាន់តែដើរទើសដៃ បង្កការភ្ញាក់ផ្អើលពេញក្នុងក្លឹបកំសាន្តរ៉េន (RAIN CLUB) ចំណែកជនបង្ករបួសស្នាមនោះត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យបានឃាត់ខ្លួនបានភ្លាមៗផងដែរ។

ករណីវាយគ្នានេះកើតឡើងកាលពីវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្នុងក្លឹបកំសាន្តរ៉េន (RAIN CLUB) ក្នុងដីលេខ១៥៨១ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ ទូច អាយុ១៨ឆ្នាំ មានទីលំនៅម្ដុំរោងចក្រស៉ីម៉ងត៍ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រងរបួសបែកក្បាលហូរឈាមជោគខ្លួនត្រូវបានមិត្តភ័ក្តដឹកទៅមន្ទីរពេទ្យជ័យជំនះដេរជាង៣០ថ្នេរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យបញ្ជូនទៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យដើម្បីសាកសួរបន្តនិតិវីធី៕៚ (ដោយ AhBoYz)

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More