ប្រការគួរយល់ដឹង! ផ្សែងធូបបង្កគ្រោះថ្នាក់ជាងផ្សែងបារី

ការស្រាវជ្រាវថ្មីមួយរបស់អ្នកជំនាញ បានរកឃើញថានៅក្នុងផ្សែងធូបមានផ្ទុកសារធាតុពុលដែលធ្វើទុក្ខទោសដល់សុខភាព ច្រើនជាងផ្សែងបារីទៅទៀត។

ការស្រាវជ្រាវនេះធ្វើឡើងដោយសាកលវិទ្យាល័យបច្ចេកវិទ្យា South China ក្នុងប្រទេសចិន ដឹកនាំដោយលោកវេជ្ជបណ្ឌិត Rong Zhou បានពិសោធលើផលប៉ះពាល់នៃផ្សែងធូបមកលើកោសិកា ដោយប្រៀបធៀបនឹងផ្សែងបារី។ លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលបានរកឃើញថានៅក្នុងផ្សែងធូប មានផ្ទុកសារធាតុពុលមួយចំនួនដូចជា Mutagenic Genotoxic និង Cytotoxic ដូចបារីដែរ។ ហើយជាតិពុលទាំងនេះមានក្នុងផ្សែងធូបច្រើនជាង បើធៀបនឹងផ្សែងបារី។ សារធាតុនេះ អាចបង្កឲ្យមានការផ្លាស់ប្ដូរដល់ហ្សែនតំណពូជ កោសិកា DNA ប្រែប្រួលខុសធម្មតា និងបង្កជាគ្រោះថ្នាក់ឲ្យកើតជំងឺមហារីកទៀតផង។

ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថាការសិក្សានេះនឹងនាំឲ្យមានការពិនិត្យមើលទៅលើផលិតផលធូបដែលផលិតយកមកប្រើប្រាស់នោះ។ តាមការស្រាវជ្រាវ លោកវេជ្ជបណ្ឌិត Rong Zhou បានឲ្យដឹងថា៖ “ការស្រាវជ្រាវបានបង្ហាញយ៉ាងច្បាស់ ហើយគួរតែមានបញ្ជ្រាបការយល់ដឹងអំពីបញ្ហានេះឲ្យបានច្រើន រួមទាំងការគ្រប់គ្រងលើហានិភ័យនៃផ្សែងធូបចំពោះសុខភាពផងដែរ”។

ដោយផ្អែកលើការស្រាវជ្រាវខាងលើ លោកវេជ្ជបណ្ឌិត Nick Robinson អ្នកជំនាញមកពីស្ថាប័នផ្នែកជំងឺសួត ប្រទេសអង់គ្លេស មានប្រសាសន៍ថាវានឹងជួយឲ្យប្រជាជនបានយល់ដឹងពីផលប៉ះពាល់នោះ ជាពិសេសដើម្បីសុខភាពអ្នកដែលមានជំងឺសួត រួមទាំងកុមារតូចៗដែលសួតរបស់ពួកគេស្ថិតក្នុងការវិវត្ត។

ផលិតផលធូបភាគច្រើនធ្វើពីកម្ទេចកម្ទីអាចម៍រណារឫស្សី ជាមួយនឹងសមាសធាតុប្រេងផ្សេងៗជាច្រើនដែលប្រើសម្រាប់អុជជាគ្រឿងសក្ការបូជា។ តាមការស្រាវជ្រាវ ក្នុងផ្សែងធូបមានបណ្ដុំសារធាតុគីមីផ្សេងៗដល់ទៅ៦៤មុខ ដែលងាយជ្រាបចូលក្នុងរាងកាយតាមផ្លូវដង្ហើម៕ មន្ទីរព័ត៌មានខេត្តកណ្តាល

image-522-768x765

 

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More