Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនបុរសម្នាក់ តាមដីកាតុលាការ ករណីជួញដូរគ្រឿងញៀន

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាង បើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរថ្នាំញៀន កាលពីថ្ងៃ អង្គារ ០៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ គ.ស២០១៧ វេលាម៉ោង១៥និង៣០នាទី នៅចំណុចភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនសង្ស័យ ឈ្មោះ សុខ អឿន ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខ របរ ជាងឈើ ទីលំនៅបច្ចុប្បន្នភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានប្រព្រឹត្តិតាំងពីថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិ ចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ហើយមានបង្គាប់អោយឃាត់ខ្លួន  លេខ ១០៥ ចុះថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ២០១៧ របស់លោក អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរនៃសាលា ដំបូងខេត្តកណ្ដាល ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី។

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More