Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

Rain Club មានរឿងរ៉ាវស្ទើរាល់យប់ បង្កការភ័យខ្លាចដល់អ្នករស់នៅក្បែរខាង អាជ្ញាធរគួរចុះពិនិត្យផង!

ភ្នំពេញ ៖ មួយយប់ៗ ក្លឹប (Rain Club) លឺសូរតែរឿងមិនឈប់សោះ  បន្ទាប់ ពីបុរសម្នាក់ចូលផឹកស៊ី រាំសប្បាយនៅក្នុងក្លឹបហើយបានដកកាំភ្លើងគំរាមបាញ់គេឯងនៅមុខក្លឹប ឥឡូវវាយគ្នាក្នុងក្លឹប អ្នករងគ្រោះដេរជិត៣០ថ្នេរ…..!

ពលរដ្ឋសំណូមពរដល់អាជ្ញាធរ មេត្តាមានវិធានការទីតាំងក្លឹបនោះផង បើមានរឿងបង្កអសន្តិសុខ ដល់សង្គមស្ទើររាល់យប់បែបនេះ និងជាពិសេសពលរដ្ឋដែលនៅជិតនោះរស់នៅក្នុងភាពភយ័ខ្លាច…..!

សូមជម្រាបថា: យកកែវវាយគ្នាបែកក្បាលផ្អើលពេញក្លឹបកំសាន្ត Rain Disco Club ទាំងកណ្ដាលយប់ ខណៈករណីទាញកាំភ្លើងគំរាមបាញ់ មិនត្រូវ បានសមត្ថកិច្ច ឬអាជ្ញាធរចុះពិនិត្យនៅឡើយ។

យុវជនម្នាក់រងរបួសបែកក្បាលហូរឈាមជោគខ្លួនត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជ័យជំនះភ្លាមៗ ក្រោយពីត្រូវយុវជនម្នាក់ទៀតយកកែវវាយបែកក្បាល គ្រាន់តែដើរទើសដៃ បង្កការភ្ញាក់ផ្អើលពេញក្នុងក្លឹបកំសាន្តរ៉េន (RAIN CLUB) ចំណែកជនបង្កបួសស្នាមនោះត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យបានឃាត់ខ្លួនបានភ្លាមៗផងដែរ។

ករណីវាយគ្នានេះកើតឡើងកាលពីវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្នុងក្លឹបកំសាន្តរ៉េន (RAIN CLUB) ក្នុងដីលេខ១៥៨១ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុជនសង្ស័យដែលបង្ករបួសស្នាមបានផឹកស្រានៅសាឡុងលេខ៩ ក្បែរគ្នានឹង ជនរងគ្រោះសាឡុងលេខ៨ លុះដល់វេលាកើតហេតុខាងលើជនរងគ្រោះក៏បានដើរទៅបម្រុងចូលបន្ទប់ទឹកក៏ទើសដៃ ធ្លាក់កែវស្រាបែកខ្ចាយ ហើយជនរងគ្រោះក៏បានលើកដៃនិយាយសុំទោសដែរ ស្រាប់តែជនសង្ស័យបានទាញកែវស្រាដែលនៅលើតុវាយទៅលើជនរងគ្រោះ២កែវផ្ទួនៗគ្នា រួចទាញថូស្រាបៀរបម្រុងវាយទៅលើជនរងគ្រោះទៀត តែត្រូវបានសន្តិសុខក្នុងក្លឹបរ៉េនជួយឃាត់ទាន់ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ភ្លាមៗនោះសន្តិសុខបាននាំទៅសាកសួរនិងទាក់ទងទៅកម្លាំងអាវុធហត្ថដែលដាក់គោលដៅប្រចាំការមុខក្លឹបកំសាន្តរ៉េន (RAIN CLUB) នោះអោយ មកឃាត់ខ្លួនយកទៅសាកសួរបន្តតែម្ដង។

ចំណែកឯជនរងគ្រោះមានឈ្មោះ ទូច អាយុ១៨ឆ្នាំ មានទីលំនៅម្ដុំរោងចក្រស៉ីម៉ងត៍ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រងរបួសបែកក្បាលហូរឈាមជោគខ្លួនត្រូវបានមិត្តភ័ក្តដឹកទៅមន្ទីរពេទ្យជ័យជំនះរងរបួសក្បាលធ្ងន់ដេរជាង៣០ថ្នេរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យបញ្ជូនទៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យដើម្បីសាកសួរបន្តនិតិវីធី។

ចំណែកមួយករណីទៀត គឺបុរសម្នាក់បានដកកាំភ្លើង ពីក្នុងរថយន្ត Lexus ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-4663 គំរាមបាញ់គេឯងនៅមុខក្លឹប Rain Disco Club នេះ កាលពីវេលាម៉ោងជិត០២រំលងអាធ្រាត្រឈានចូលថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះដូចគ្នា។

ប្រភពព័ត៏មានបានបង្ហើបថា បុរសដែលដកកាំភ្លើងគំរាមបាញ់គេ ជាមន្ត្រីយោធា។

តើថ្នាក់លើ និងវែកមុខបុរសម្នាក់ដែលប្រើអំណាច ឬប្រើឥទ្ធិពលសុរ៉ា បានដែរឬទេ….? បន្ទាប់ពីមួយរយះនេះហាក់បីដូចជាមានការបាញ់បោះសេរីយ៉ាងអាណាធិបតេយ្យបែបនេះ….។ (ដោយ AhBoYz)

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More