Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart បន្តបញ្ជាទិញទំនិញ និងបង្កើនការវិនិយោគនៅកម្ពុជា នៅឆ្នាំ២០១៨

ភ្នំពេញ៖ លិខិតផ្លូវការពីក្រុមហ៊ុន Walmart ជាក្រុមហ៊ុនយក្សរបស់អាមេរិក Walmart

ដែលនាំចេញផលិតផលស្បែកជើងធំជាងគេពីប្រទេសកម្ពុជា និងជាក្រុមហ៊ុនដែលនាំចេញផលិតផលសម្លៀកបំពាក់លំដាប់ទី២ពីកម្ពុជា បានប្រកាសប្តេជ្ញាថា នឹងបន្តបញ្ជាទិញទំនិញពីប្រទេសកម្ពុជា និងបង្កើនការវិនិ យោគនៅកម្ពុជា ហើយនៅឆ្នាំ២០១៨ ខាងមុខនេះ នឹងចាប់ផ្តើមនាំផលិត ផលធ្វើដំណើរដូចជា កាបូប និងវ៉ាលីសពីកម្ពុជាផងដែរ។

ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart បានកោតសរសើរកម្ពុជាថា ជាប្រទេសស្រស់ស្អាត ហើយចាត់ទុកសន្តិភាព ស្ថិរភាព ភាពអាចព្យាករណ៍បាន និងនីតិរដ្ឋ គឺជាកត្តាសំខាន់ ដែលក្រុមហ៊ុនមួយនេះយកធ្វើជាមូលដ្ឋានក្នុងការបន្តបញ្ជាទិញ និងពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសមួយ។

ក្រុមហ៊ុន Walmart បានអះអាងដូច្នេះក្នុងលិខិតផ្លូវការមួយ ដែលបានផ្ញើជូនឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៦ ខែធ្នូកន្លងទៅ ដើម្បីថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តី ដែលបានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរព័ត៌មានអំពីភាពកាន់តែប្រសើរនៃលក្ខខណ្ឌការងារនៅកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការពង្រឹងលក្ខខណ្ឌការងារ និងបង្កើនការគាំពារសង្គមជូនកម្មករកម្មការិនីទាំងនៅក្នុងនិងក្រៅប្រព័ន្ធ។

ក្នុងពេលជួបពិភាក្សាការងារកន្លងទៅនេះ ក្រុមហ៊ុន Walmart ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជានៅប្រទេសថៃ ក៏ដូចជាចំពោះកិច្ចខិតខំប្រឹងប្រែងការពារ និងផ្តល់សិទ្ធិសេរីភាព ជូនពលករកម្ពុជាយ៉ាងពេញលេញ ក្នុងការសម្រេចចិត្តចេញទៅធ្វើការងារនៅក្រៅប្រទេស ក្នុងនោះក៏មានធ្វើការនៅតាមបណ្តាអ្នកផ្គត់ផ្អង់ឱ្យទៅក្រុមហ៊ុន Walmart ផងដែរ។ ក្រុមហ៊ុននេះក៏បាន ប្តេជ្ញាថា នឹងចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងបង្កើនភាពប្រកួតប្រជែង ផលិតភាព និងប្រសិទ្ធភាពដល់រោងចក្រ ដែលផ្គត់ផ្គង់ផលិតផលដល់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More