Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បាញ់សម្លាប់មនុស្សឆៅៗ លើស្ពានអាកាសស្ទឹងមានជ័យ ៧ថ្ងៃហើយហាក់គ្មានពន្លឺ!

ភ្នំពេញ​ ៖​ ករណីបាញ់ប្រហារសម្លាប់មនុស្សឆៅៗ នៅលើលើស្ពានអាកាសស្ទឹងមានជ័យ កាលពីថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​៣​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ នៅ​ចំណុច​ លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ផ្លូវ​ ២៧១​ ក្រុម​ទី​២​ ភូមិ​៤​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ គិតត្រឹមថ្ងៃទី ២៧នេះ កន្លងទៅ ១សប្តាហ៍ទៅហើយ តែសមត្ថកិច្ចមិនទាន់ផ្តល់សញ្ញាណណាមួយនៃកាវែកមុខឃាតករយកផ្ទន្ទាទោស ដើម្បីផ្តល់ភាពយុត្តិធម៌ជូនគ្រួសាររងគ្រោះនៅឡើយ។​ ​

គួររំលឹកដែរថា បុរសម្នាក់ត្រូវជនសង្ស័យមិន​ស្គាល់​អត្តសញ្ញាណ​បាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែងដោយ​មិនដឹង​មូលហេតុ​ នៅវេលាថ្ងៃខែឆ្នាំ និងទីតាំងខាងលើ។

ជន​រង​គ្រោះ​រងការបាញ់ប្រហារនេះ ឈ្មោះ​ ខៀវ​ សុខ​ជា​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ មុខរបរ​អ្នកចម្រៀង​។​

ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ ជិះ​រថយន្ត​ម៉ាក ​Rav4​ ពណ៌​ទឹកប្រាក់​ មិន​ចាំ​ស្លាក​លេខ​។​ ​

ប្រភពអោយដឹងថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ DUKE​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1GP-9640​ ចេញពី​ក្លឹ​ប​ប្ល៊ូ​ឡាញ​ ផ្លូវ​២៧១​ សង្កាត់​បឹង​ទំពុន​១​ ខណ្ឌមានជ័យ​ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​។​

ពេល​ធ្វើ​ដំណើរ​មក​ដល់​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Rav4​ មក​ពីក្រោយ​ ស៊ី​ផ្លេ​ឲ្យ​ជន​រង​គ្រោះ​អែប​ខាង​ដើម្បី​វ៉ា​ទៅ​មុខ​ តែ​ជន​រង​គ្រោះ​មិន​ព្រម​អែប​ខាង​ ជនសង្ស័យ​បាន​ស៊ី​ផ្លែ​ជា​ច្រើន​ដង​ តែ​ជន​រង​គ្រោះ​នៅ​តែ​មិន​ព្រម​អែប​ លុះដល់​ស្ពាន​ស្ទឹង​មាន​ជ័យ​ ជនសង្ស័យ​បាន​វ៉ា​ពី​ខាងឆ្វេង​ដៃ​ជន​រង​គ្រោះ​ រួច​ចុច​កញ្ចក់​ចុះ​ ដក​អាវុធ​ខ្លី​បាញ់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ ត្រូវ​ចំ​ក​ខាងឆ្វេង​ បណ្ដាល​ឲ្យ​ដួល​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​ ហើយ​ជនសង្ស័យ​ក៏​បើករថយន្ត​គេច​ទៅ​បាត់​ ។​ ​

សព​ជន​រង​គ្រោះ​ត្រូវ​ដឹក​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​កាន់​ វត្ត​ស្ទឹង​មាន​ជ័យ​ ហើយ​បន្ទាប់​ពី​ធ្វើ​កោសល្យវិច័យ​រួច​ សព​ជន​រង​គ្រោះ​ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ភូមិ​តា​មួ​ង​ ឃុំ​ផ្សារ​ ស្រុក​បរិបូ​ណ៍​ ខេត្តកំពង់ឆ្នាំង​៕

ក្រសែភ្នែកមហាជនកំពុងរង់ចាំមើលចំណាត់ការសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញ ចំពោះការដុតដុតជើងតាមចាប់ឃាតករយកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More