Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក លឹម សុភា ចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤២គ្រួសារ

ភ្នំពេញ៖​ នាថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី​ ២៦ ខែ​ ធ្នូ ឆ្នាំ ២០១៧

នៅសាលាសង្កាត់អូរឬស្សីទី៤​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ដឹកនាំដោយ លោក លឹម សុភា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤២គ្រួសារ រស់នៅក្នុងសង្កាត់អូរឬស្សីទី៤ ។

នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ​ ជាពិសេសអ្នកដែលរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍​ សាសនា វណ្ណៈ​ ពណ៌សម្បុរអ្វីទាំងអស់​​ ពោល​ (​កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា) ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៣០គីឡូក្រាម និងឃីត១កញ្ចប់ ៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More