Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បង្ក្រាបទីតាំងម៉ាស្សាកោសជប់ ឃាត់ខ្លួនមនុស្ស៨នាក់

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ក្រសួងមហាផ្ទៃ

ក្រោមការដឹកនាំដោយលោក​ កុល បុន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបទីតាំងម៉ាស្សាកោសជប់ មួយកន្លែងទាំងយប់ ដែលសង្ស័យថាមានបង្កប់សេវាបម្រើផ្លូវភេទ។

ប្រតិបត្តិការណ៏នោះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ៍​ ទី៩កើត​ ខែបុស្ស​ ឆ្នាំរកា​ ព.ស២៥៦១​ ត្រូវនឹងថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០១៧​នេះ ស្ថិតនៅផ្ទះលេខ​៥៩៤​ តាមបណ្ដោយផ្លូវលេខជាតិលេខ២​ ក្រុមទី១២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

ដោយកម្លាំងសមត្ថកិច្ចខាងលើបានធ្វើការឃាត់ខ្លួន មនុស្សចំនួន៨នាក់ ក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ​ ឡុុង​ ស្រី អាយុ៤៥ឆ្នាំ​ ជាម្ចាស់ហាង ចំណែកស្រ្តីវ័យក្មេងចំនួន៧នាក់ទៀត ដែលមានអាយុចាប់ពី ១៨ឆ្នាំដល់៣៥ឆ្នាំ​ ជាស្រ្តីបម្រើនៅក្នុងហាងម៉ាស្សាកោសជប់មួយនោះ ក្រៅពីនេះក៏មានការដកហូតវត្ថុតាងមួយចំនួនទៀតផងដែរ​ ដូចជាស្រោមអនាម័យប្រើរួច​ នឹងមិនទាន់ប្រើ​ សៀវភៅកត់ត្រាបញ្ជីភ្ញៀវចេញចូល​ នឹងទឹកប្រាក់​រៀលនឹងដុល្លា​ មួយចំនួនផងដែរ។​ ចំណែកឯទីតាំងផ្ទះដែលបើកម៉ាស្សាកោសជប់ខាងលើនេះ ត្រូវអាជ្ញាធរសំរេចបិទទ្វារជាបណ្ដោះអាសន្ន។

បច្ចុប្បន្នស្ត្រីម្ចាស់ទីតាំង និងស្រ្តីរងគ្រោះចំនួន៧នាក់​ ដែលជាអ្នកបម្រើការនៅទីនោះ​ ត្រូវបាននាំទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរ មនុស្សនិងការពារអនិតិជន ដើម្បីសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់៕៚ AhBoYz

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More