ប្រុសស្រី១០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងករណីបង្ក្រាប គ្រឿងញៀនចំនួន៣គោលដៅផ្សេងគ្នា កាលពីវេលាម៉ោង ១និង៤០នាទី រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចកំពោធព្រៃក្នុងបុរីកាំម៉េង ស្ថិតនៅភូមិព្រែករទាំងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយបានដកហូតថ្នាំញៀន ជាច្រើនកញ្ចប់ រួមនិងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំ។

ជនសង្ស័យទី១ឈ្មោះ រិន ណារ៉ុង ភេទប្រុស អាយុ២១ឆ្នាំ ទី២ ណែម ខួច ភេទប្រុស អាយុ២៧ឆ្នាំ ទី៣ ឆាង សារ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ទី៤ រិន ចន្នី ភេទប្រុស អាយុ២៥ឆ្នាំ ទាំង៤នាក់ស្នាក់នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ, ទី៥ឈ្មោះ ចេក ថន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល,ទី៦ឈ្មោះ ភ័ណ្ឌ សុវណ្ណារី ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកហូ ក្រុងតាខ្មៅ, ទី៧ឈ្មោះ ដា បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ទី៨ឈ្មោះ ខែម កាណាន់ ភេទប្រុស អាយុ២២ឆ្នាំ ទាំង២នាក់ស្នាក់នៅសង្កាត់ព្រែកំពឹស ខណ្ឌដង្កោ,ទី៩ឈ្មោះ សៀ វិច្ឆិកា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងខណ្ឌដង្កោ ទី១០ឈ្មោះ ជួន ជីវ័ន្ត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងខណ្ឌដង្កោ ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ក្រាមពណ៌សថ្លាចំនួន៦កញ្ចប់ថង់ ,សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ,ម៉ូតូ១គ្រឿងម៉ាកស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U-05 37 ,ម៉ូតូ១គ្រឿងម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-51 72 និងម៉ូតូម៉ាកYAMAHA (EXCITER) ពណ៌ខ្មៅ គ្មានស្លាកលេខ១គ្រឿងទៀត។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវីធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More