Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ធ្វើជាទិញខោអាវតាមពិតចូលលួចលុយសោះ

ភ្នំពេញ៖ ស្ត្រីសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំនុចផ្លូវ៦២Rក្រុមទី៥ ភូមិទួលសំពៅ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៧ខធ្នូ ឆ្នាំ២០១៧ បញ្ជូនមកកាន់នគរបាលប៉ុស្តិ៍ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីលួចប្រាក់។

 

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ ឈឿន កិ ភេទស្រី អាយុ២២ឆ្នាំ  ជនជាតិខែ្មរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ ( ឃាត់ខ្លួន ) ។ ចំនែកជនរងគ្រោះមានឈ្មោះ គិន ឡន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅផ្ទះជួល ផ្លូវ៦២R ក្រុម៥ ភូមិទួលសំពៅសង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរលក់ដូរ  ។

ប្រភពដដែលបានបន្តអោយដឹងថា មុនកើតហេតុ ជនរងគ្រោះកំពុងលក់ដូរនៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យខាងលើ ដើរចូលទៅក្នុងផ្ទះ រកទិញខោអាវ ពេលនោះជនសង្ស័យបានប្រាប់ទៅជនរងគ្រោះ អោយរើសយកខោអាវនៅក្នុងទូរអោយជនសង្ស័យមើល ដោយទំនងឃើញជនរងគ្រោះភ្លេចខ្លួន ជនសង្ស័យក៏លួចយកប្រាក់នៅក្នុងថតទូរចំនួន៤០.០០០០រៀល ប៉ុនែ្តត្រូវជនរងគ្រោះឃើញទាន់ក៏ស្រែកផ្អើលឆោឡោ ឃាត់ខ្លួន រួចរាយការណ៍ទៅសមត្ថកិច្ចនាំយកជនសង្ស័យទៅកាន់ទីសា្នក់ការប៉ុស្តិ៍ដើម្បីបន្តសួរចំលើយ មុនបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាន ។   ដោយឡែកប្រាក់ចំនួន៤០.០០០០រៀល ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ។      

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More