ពិធីប្រកាសតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិមន្ត្រីនៃស្នងការនគរបាលជាតិដ្ឋានខេត្តតាកែវ
តាកែវៈ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែធ្នូ ឆ្នាំ២០១៧ លើកទិសដៅអនុវត្តបន្ត និងប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៧នេះ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានក្រើនរំឭកលើបញ្ហាវិន័យមួយចំនួន ដែលកំពុងតែមានការធ្លាក់ចុះ ដូច្នេះដើម្បីពង្រឹងឡើងវិញ លើវិន័យនេះដែរ មន្ត្រីនគរបាលទាំងអស់ ត្រូវតែគោរពលើបញ្ជារបស់អង្គភាព ដែលជាវិន័យរបស់កងកម្លាំងលេខ០០៦។
លោកសុខ សំណាង បានក្រើនរំឭក ដល់មន្រ្តីនគរបាលឲ្យយកចិត្តទុកដាក់លើការងារ របស់ខ្លួនបន្តទៀត។ខេត្តតាកែវៈ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែធ្នូ ឆ្នាំ២០១៧ លើកទិសដៅអនុវត្តបន្ត និងប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៧នេះ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានក្រើនរំឭកលើបញ្ហាវិន័យមួយចំនួន ដែលកំពុងតែមានការធ្លាក់ចុះ ដូច្នេះដើម្បីពង្រឹងឡើងវិញ លើវិន័យនេះដែរ មន្ត្រីនគរបាលទាំងអស់ ត្រូវតែគោរពលើបញ្ជារបស់អង្គភាព ដែលជាវិន័យរបស់កងកម្លាំងលេខ០០៦។
លោកស្នងការ បន្តថា អស់លោកត្រូវតែអនុវត្តឲ្យបានម៉ើងម៉ាត់ លើវិន័យរបស់អស់អង្គភាពឲ្យបានហ្មត់ចត់ ដូច្នេះកងកម្លាំង គឺមិនត្រូវដើរហើរអត់ច្បាប់នោះទេ អ៊ីចឹងដើម្បីឲ្យអស់លោកគោរពទៅតាមវិន័យនេះដែរ គឺតម្រូវឲ្យអស់លោកត្រូវយកចិត្តទុកដាក់លើកាតព្វកិច្ចរបស់ខ្លួនគ្រប់ៗគ្នា ព្រោះនេះជាការងារដែលយើងត្រូវធ្វើឲ្យជោគជ័យ ហើយការងារនេះទទួលបានជោគជ័យទៅបាន គឺកើតឡើងចេញពីការសាម្គីគ្នា អ៊ីចឹងសង្ឃឹមថា អស់លោកនិងគោរពតាមបទបញ្ជា និងចេះសាមគ្គីគ្នា ដើម្បីសម្រេចបាននូវគោលការណ៍របស់ថ្នាក់ដឹកនាំដែលដាក់មកឲ្យថ្នាក់ក្រោម។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីនោះគឺមានការបំពាក់ឋានន្តរសិក្តជូនដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន ១៩០រូប ចាប់ពីថ្នាក់វរៈសេនីយ៍ទោចុះមកក្រោម ក្នុងនោះក៌មានការតែងតាំងស្នងការរងមួយរូបជាយេនដឺរ បន្តពីស្នងការរងយេនដឺរចាស់ដែលត្រូវចូលនិវត្តន៍៕ដោយសុខន