Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្រុមអាជីវករផ្សារពិភពថ្មី កំពុងផ្ទុះការតវ៉ាយ៉ាងខ្លាំង ទាមទារអោយថៅកែ បញ្ចុះតម្លៃឈ្នួលតូប! (VIDEO)

ភ្នំពេញ៖ ក្រុមអាជីវករ ផ្សារពិភពថ្មី ប្រមាណជាង១០០នាក់ ក្នុង ចំណោម២០៤តូប បានផ្ទុះការតវ៉ា ដើម្បីទាមទារ អោយថៅកែផ្សារបញ្ចុះតម្លៃឈ្មួល តូប ដែលគ្រោងនឹងឡើងថ្លៃនោះ។

ការតវ៉ានេះបានផ្ទុះឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៧ ដោយក្រុមអាជីវករ បាននាំគ្នាឈរត្រៀបត្រា និងលើកបដា នៅមុខ ទីតាំងផ្សារ ដែលស្ថិតនៅតាមផ្លូវ ជាតិលេខ ៤ ក្នុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមតំណាងអាជីវករ បានអោយដឹងថា ការតវ៉ា នេះបានផ្ទុះឡើង ជាបន្តបន្ទាប់ រយះពេលប្រមាណកន្លះខែមកហើយ បន្ទាប់ពី ថៅកែផ្សារបានជួនដំណឹង ដល់អាជីវករ តម្លើង ថ្ងៃតូប រហូតដល់១០០ភាគរយ តែទើបតែថ្ងៃនេះមិនទាន់មានតំណោះស្រាយត្រូវវ៉ូវគ្នា ទើបអាជីវករ ជួបប្រមូលផ្តុំគ្នា លើបដាតវ៉ាតែម្តង ។

តាមអាជីវករ បានអោយដឹងទៀតថា ផ្សារនេះបានដំណើរ តាំងពីឆ្នាំ ២០១៦ មកម្លេះដោយកុងត្រា២ឆ្នាំម្តង ។ក្នុងតូបនីមួយៗ តម្លៃ ខ្លះ ៣០ដុល្លារ រហូតដល់ជាង១០០ដុល្លារ ស្រាប់តែមិនទាន់ដល់ចប់កុងត្រាផង ថៅកែផ្សារបានប្រកាស់ឡើង ថ្លៃ រហូតដល់ ១០០ភាគរយ ដែលពួកគាត់ពុំអាចទទួលយកបានឡើយ ហើយ ក៍បានគ្នា សុំតវ៉ាបញ្ជុះតម្លៃ ។

តាមអាជីវករបន្តទៀតថា បន្ទាប់ពីតវ៉ា ហើយធ្វើការចរចាគ្នា ខាងក្រុមហ៊ុន ផ្សារចុះនៅត្រឹម ៦០ភាគរយតែអាជីវករទាមទារចុះត្រឹម៤០ភាគរយ សម្រាប់៦ខែមុនចប់កុងត្រា ។

អាជីរករ ក៍បានអោយដឹងទៀតថាផ្សារពិភពថ្មីនេះជាផ្សារមួយដែលលក់អោយតែកម្មករ កម្មារីនី ហើយលក់មិនសូវដាច់ផង ដែលជាថៅកែផ្សារប្រកាស់ឡើងថ្ងៃហួសហេតុ ពួកគាត់ពុំអាចទទួលយកបានឡើយ។

នៅក្នុងការតវ៉ា អាជីវករ ក៍បានលើបដា ទាមទារ ចំនួន ៣ចំណុច ១ស្នើសុំបង់៤០ភាគរយ ក្នុងអាណត្តិចាស់ ,២,ស្នើសុំ បង់ ៥០ភាគរយ ក្នុងរយះពេល៤ឆ្នាំ បន្ត,៣.ប្រាក់កក់ ដំបូង មានសុពលភាពរហូត។

បន្ទាប់ពីលើកបដាបាន ប្រមាណជាងកន្លះម៉ោងអាជីវករ ក៍បានបំបែងគ្នា វិញ។ ទោះបីជាយ៉ាងណាអ្នកយកព័ត៌មានយើង ពុំទទួលការបំភ្លឺណាមួយពីខាងផ្សារឡើយ ៕ បង ធា

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More