Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខ្លាំងបាត់! បើកឡានដើរលក់គ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយនិងថ្នាំញៀន២០កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់កាន់តែហ៊ាន កាន់តែព្រហើន បើករថយន្តដើរលក់ថ្នាំញៀន ទីបំផុតត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងធំ

ល្បាតជួបឃើញឃាត់ខ្លួនបានរួមទាំងរថយន្តមួយគ្រឿង និង ថ្នាំញៀន២០កញ្ចប់ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ ប៊ូ សុខរ៉ៃ ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរចែកចាយគ្រឿងញៀន មានទីលំនៅ ភូមិ សង្កាត់កើតហេតុ ខាងលើ ។

តាមនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានកិច្ចសហការណ៍ល្អជាមួយបងប្អូនប្រជាពលរដ្ឋ និងក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ បង្កើនការយកចិត្តទុកដាក់ រាល់ការបង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ដើម្បីរក្សានឭបាននូវសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ទើបកម្លាំងនគរបាលប៉ុស្តិ៍បឹងធំ ល្បាតប្រទះជួបជនសង្ស័យ កំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន ទើបកម្លាំងឃាត់ខ្លួនភ្លាមៗ រកឃើញថ្នាំញៀនចំនួន២០កញ្ចប់ ក្នុងនោះ ធំ២កញ្ចប់ ។

តាមការសារភាព ជនសង្ស័យទើបតែវិលមកពីទិញគ្រឿងញៀនគិតជាទឹកប្រាក់អស់ជាង៥០០ដុល្លា យកមកចែកចាយបន្ត ឲ្យអតិថិជនអ្នកជក់ក្នុងភូមិ ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ រួមជាមួយរថយន្តការីឆ្លាមមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-4275 និងថ្នាំញៀន២០កញ្ចប់ ត្រូវបាន លោក មន វុធី អធិការរងខណ្ឌពោធិសែនជ័យ ទទួលបន្ទុកផ្នែកគ្រឿងញៀន ដឹកនាំកម្លាំង ចុះទៅសាកសួរ និងនាំខ្លួនជនសង្ស័យទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More