Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រដ្ឋបាលខេត្តតាកែវ ប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តបំពេញបន្ថែមចំនួន ០៤រូប

ខេត្តតាកែវ៖ព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលរដ្ឋបាលខេត្តតាកែវ ប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តបំពេញបន្ថែមចំនួន ០៤រូប ជំនួសកន្លែងសមាជិកក្រុមប្រឹក្សារបស់អតីតគណបក្សសង្គ្រោះជាតិដែលនៅទំនេរក្រោយពីគណបក្សនេះត្រូវបានតុលាការកំពូលចេញសាលដីការំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត (ទីចាត់ការផែនការ និងវិនិយោគ) ក្រោមអធិបតីភាពឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្តទាំងអស់។
ក្រោយពីប្រគល់សេចក្តីសេចជូនឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាថ្មីទាំង ០៤រូបរួចមក ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានធ្វើការណែនាំពីនីតិវិធី និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាខេត្តជូនសមាជិកអង្គពិធីទាំងមូល។

ឯកឧត្តមក៏បានបញ្ជាក់ដែរថាសមាជិកក្រុមប្រឹក្សាខេត្តគឺជាមន្ត្រីអាណត្តិ ដែលកើតចេញពីការបោះឆ្នោត ហើយ ក្រុមប្រឹក្សាខេត្តត្រូវមានគណនេយ្យភាពជាមួយរាជរដ្ឋាភិបាល។

ឯកឧត្តមបន្តថាក្រុមប្រឹក្សាខេត្តខុសពីរដ្ឋសភា និងព្រឹទ្ធសភា ពីព្រោះក្រុមប្រឹក្សាខេត្តគ្មានអំណាចខាងនិតីបញ្ញត្តិ ទេប៉ុន្តែមានអំណាចខាងបញ្ញត្តិ និងប្រតិបត្តិតាមរយៈការចេញដីកា និងសេចក្តីសម្រេចផ្សេងៗរបស់ក្រុមប្រឹក្សាខេត្ត។

ជាចុងក្រោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានផ្តាំផ្ញើដល់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តត្រូវខិតខំបំពេញការងាររបស់ខ្លួនឱ្យបានល្អ យកចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានធ្វើការផ្លាស់ប្តូរ និងផ្ទេរជាមួយមន្ទីដើម្បីរួមគ្នាអភិវឌ្ឍន៍ខេត្តឱ្យរីកចំរើន ហើយត្រូវខិតខំជួយជម្រុញយន្តការនានារបស់រដ្ឋបាលខេត្តឱ្យដំណើរការបានល្អប្រសើរ និងរលូន។ដោយសុខន

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More