Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចុះពិនិត្យទីតាំងលក់ស្ករត្នោតនៅផ្សារដេប៉ូ១ សង្ស័យមានលាយសារធាតុគីមី!

ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋពីទីតាំងលក់ស្ករត្នោតនៅម្តុំផ្សារដេប៉ូរថា មានលាយជាតិគីមី

និង ខ្វះអណាម័យ ដែលប៉ះពាល់សុខភាពអ្នកទទួលទានយ៉ាងធ្ងន់ធ្ងរនោះ នាព្រឹកថ្ងៃ ពុធ ១០ កើត ខែបុស្ស ឆ្នាំរកា ពន្វស័ក ត្រូវ ថ្ងៃ ទី ២៧ ធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខណ្ឌ ទួលគោក បានសហការ ជាមួយកាំកុងត្រូលត្រួតពិនិត្យ ស្តង់ លក់ស្ករត្នោត  ដឹកនាំដោយលោក គង់ វុទ្ធី អនុប្រធានផែស្ងួតចុងទី ចុះពិនិត្យទីតាំងផលិតស្ករតោ្នតមួយ កន្លែង ស្ថិតនៅ សង្កាត់ ផ្សារដេប៉ូ១ ដើម្បីពិនិត្យមើលលើគុណភាពភាពទំនិញ ពិសេសសារធាតុលាយលំ។

ក្នុងនោះមន្ត្រីជំនាញ ផ្តាំផ្ញើ និងហាម អាជីវករ លក់ ផលិតផល មានជាតិសូដ្យូម។ ជាមួយគ្នានោះដែរ  ស្ករត្នោតមួយចំនួនត្រូវបានយកទៅពិសោធន៍នៅ ស្នាក់ការ បើមានសារធាតុគីមី និងដកហូត។

ពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាចាត់វិធានតឹងរឹងចំពោះម្ចាស់ទីតាំងអាជីវកម្មណាដែលរកឃើញថា ល្មើសច្បាប់។ ជាពិសេស ចុះពិនិត្យអោយបានញ៉ឹកញាប់ចំពោះទីតាំងផលិត ស្តុក និងលក់ដូរផ្សេងៗ ដើម្បីធានាអោយបានថា ការផលិត និង លក់ដូររបស់អាជីករ ត្រឹមត្រូវតាមស្តង់ដារ ឬយ៉ាងណា។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More