Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សង្ស័យធុញជំងឺប្រចាំកាយ​ បុរសម្នាក់ចងក​ សម្លាប់ខ្លួន

ភ្នំពេញ៖​ បុរសម្នាក់​បានសម្រចចិត្តចង​ ក​ សម្លាប់ខ្លួនទៅនឹងធ្នឹមផ្ទះ​ ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ​ កាលពីវេលាម៉ោង៤និ៣០នាទល្ងាច​ ថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០១៧​ នៅចំណុចផ្លូវផ្លូវជាតិលេខ ៥ ក្រុម ២ ភូមិ ក សង្កាត់ច្រាំងចំរេះ ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលបានធ្វើអត្តឃាត​ និងបានស្លាប់ទៅហើយនោះមានឈ្មោះ គួយ ជួ ភេទប្រុស អាយុ ៤៩ ឆ្នាំជនជាតិខ្មែរមានទីលំនៅ នៅកន្លែងកើតហេតុខាងលើ ។

ប្រភពបន្តថាមនកើតហេតុប្រហែលជា១៥នាទី​ បងស្រីនៃជនរងគ្រោះបានទូស័ព្ទមករកប្អូនប្រុស​ តែតេចូលមិនមានអនកលើកទូរស័ព្ទ​ ក៍មានការសង្ស័យអោយក្មួយទៅមើលលើផ្ទះស្រាប់តែឃើញពូចងកស្លាប់បាត់ទៅហើយ។​ តាមការបំភ្លឺរបស់បងស្រីជនរងគ្រោះបានបំភ្លឺថា​ ប្អូនប្រុសរបស់ខ្លួន(សព)មានជំងឺប្រចាំកាយ។ក្រោយការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញដោយមិនមានស្លាកស្នាមសង្ស័យអ្វីលើករណីឃាតកម្ម ក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More