Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

Lexus-300 បុកម៉ូតូ Dream ពីក្រោយរងរបួសធ្ងន់ស្រាលបីនាក់ តែឆ្ងល់ជនរងគ្រោះយកស្លាកលេខលាក់

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលពីនាក់។

ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី មុខមណ្ឌលសុខភាពទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តមួយគ្រឿងម៉ាកឡិចសុីស RX300 ពណ៏សពាក់ស្លាកលេខភ្នំពេញ 2Z-2956 បើកបរពីលិចទៅកើកលុះមកដល់ចំណុចកើតហេយុខាងលើជ្តុលចង្កូចទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៣ ពាក់ស្លាកលេខ 5857 មិនក្បាលព្រោះជនងគ្រោះយកលាក់ទុកជិះដោយបុរសបីនាក់ស្របទិសដៅគ្នាពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមចំណែកពីនាក់រងរបួសស្រាលរីឯម៉ូតូខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More