Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បើកបុកម៉ូតូ២គ្រឿងរបួសធ្ងន់៤នាក់ ចាប់តែរថយន្ត ម្ចាស់ចុះគេចខ្លួនបាត់ស្រមោល!

ភ្នំពេញ ៖ មនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្ញាមៗ ខណះកំពុងជិះម៉ូតូស្របគ្នាហើយត្រូវរថយន្តកូរ៉េបើកបុក កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៧ នៅមុខហាង ទីក្រុងអង្គរ តាមបណ្តោយផ្លូវលេខ១៥០កែងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក២ ខណ្ឌទួលគោក រាជធានីភ្នំពេញេ ភ្លាមនោះរថយន្តបង្កបានបើកគេចខ្លួនរហូតដល់មុខស្ថានីយ៍អាសុីអាគ្នេយ៍ទើបប្រជាពល រដ្ឋដេញចាប់បានតែរថយន្ត ចំណែកម្ចាស់រត់គេចខ្លួនបាត់ស្រមោល។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូ២គ្រឿងដោយមានម៉ាកហុងដាឌ្រីម សង់ស៊េរីឆ្នាំ២០១០ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CV-0179 ជិះដោយយុវជន២នាក់ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សង់ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1H-5507 ជិះដោយយុវជន២នាក់ធ្វើដំណើរស្របគ្នាតាមបណ្តោយផ្លូវលេខ២៦១ក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉មួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥០ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយមិនបន្ថយល្បឿនក៏ជ្រុលបុលម៉ូតូទាំង២គ្រឿង តែម្តងបណ្តាលអោយរងរបួស៤នាក់ ចំណែកម៉ូតូរងកាខូចខាតយ៉ាងដំណំ។

ភ្លាមនោះរថយន្តបង្កបានបើកគេចខ្លួនរហូតដល់មុខស្ថានីយ៍ទូរទស្សន៍អាសុីអាគ្នេយ៍ក៏ត្រូវប្រជាពលរដ្ឋដេញចាប់បានតែរថយន្ត ចំណែកម្ចាស់បានគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯក ជនដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថ កិច្ចចុះធ្វើកាវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌទួល គោករងចាំដោះស្រាយគ្នាពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More