Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក លីម សុភា ដឹកនាំកម្លាំង ដោយផ្ទាល់ចុះ រៀបចំសណ្តាប់ធ្នាប់តាមមហាវិថីធំៗទាំង០៥

ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ១០កើតខែបុស្ស ឆ្នាំរកា នព្វសក័ ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៧ខែធ្នូគ-ស២០១៧កំលាំងចំរុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករាដឹកនាំដោយលោក លីម សុភា អភិបាលខណ្ឌ៧មករា លោកវរសេនីយ៍ទោ ហ៊ន វិបុល អធិការរងនគរបាលខណ្ឌ៧មករា លោកអនុសេនីយ៍ទោ ង៉ែត សារុន នាយរងផ្នែកសណ្តាប់ធ្នាប់ និងលោក ប្រាក់ ហាក់ ប្រធានប្រជាការពារខណ្ឌ៧មករា។

ដោយបានទទួលបទបញ្ជាពី ឯកឧត្តម ឃួនស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានអោយចុះពិនិត្យរៀបចំសណ្តាប់ធ្នាប់តាមមហាវិថីធំៗទាំង០៥ នៅក្នុងមូលដ្ឋានភូមិសាស្រ្តខណ្ឌ។ក្នុងនោះមាន៖ ផ្លូវលេខ ២១៧ ផ្លូវលេខ១២៨ ផ្លូវលេខ៩៣ ផ្លូវលេខ២៧៤ និងផ្លូវលេខលេខ២១៥ ជាពិសេសមហាវិថីសម្តេចព្រះសីហនុ។ ជាលទ្ធផលបានអបរំណែនាំអោយអ្នកលក់ដូរ១/៣លើចិញ្ចើមជាបណ្តោះអាសន្ន នឹងហាមមិនអោយចតយានយន្តគ្រប់ប្រភេទលើទ្រូងផ្លូវឡើយ ជាពិសេសមុខផ្សារស៊ីធីម៉ល និងបានបាញ់គំនួសលើចិញ្ចើមថ្នល់ជាការកំណត់ និងបានសហការជាមួយប៉ុស្ត៏រដ្ឋបាលទាំង៨សង្កាត់របស់អធិការដ្ឋាន៧មករា៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More