Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មកពីលេងផ្ទះបងប្អូនត្រូវរថយន្តធំបុកស្លាប់ យ៉ាងអាណោចអាធ័ម មុខបុរីញ៉ូថោន!

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូត្រលប់មកពីលេងផ្ទះបងប្អូននៅតំបន់សេដ្ឋកិច្ចពិសេសកំបូល

មកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តធំ មិនស្គាល់ម៉ាក បុកពេញទំហឹងបណ្តាលឲ្យ ដាច់ដៃឆ្វេង និងជើងឆ្វេង បែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០:៥០នាទីយប់ ថ្ងៃទី ២៧ ធ្នូ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៤ មុខបុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សពមានឈ្មោះ សឿន ស៊ីម អាយុ ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិកប់គងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជិះម៉ូតូម៉ាក ស្ស៊ុយស៊ីគីវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ 1AD-4507 ចំណែករថយន្តបង្ក មិនស្គាល់ម៉ាក គ្រាន់តែគេដឹងថាជារថយន្តធុនធំដឹកទំនិញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲដឹងថាមុនដំបូងគេឃើញ ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយ​ផ្លូវជាតិ៤ ក្នុងទិសដៅ ពីលិចទៅកើត រីឯរថយន្តបង្ក បើកបរពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមក ដល់ចំណុចកើតហេតុ ជាកន្លែងងងឹងផ្លូវរួមតូច ទើបរថយន្តបុកម៉ូតូ ជនរងគ្រោះ ពេញទំហឹង បណ្តាលអោយជនរងគ្រោះដាច់ដៃឆ្វេង និងជើងឆ្វេង ចេញឆ្អឹងមកក្រៅគួឲញញើត ព្រមទាំងបែកក្បាល ស្លាប់បាត់បង់ជីវិតភ្លាមតែម្តង។​ បន្ទាប់ពីបង្ករួចដោយទីតាំងកើតហេតុខាងលើស្ងាត់ រថយន្តបានបន្ថែមល្បឿនរត់បាត់ស្រមោល។

ក្រោយកើតហេតុប៉ូលីសមូលដ្ឋានបានចុះទៅសម្រួលនៅកន្លែងកើតហេតុ ឆែករកឃើញអត្តសញ្ញាណប័ណ្ណ ដឹងបានទាក់ទង ទៅមេភូមិអោយប្រាប់សាច់ញាតិមកមើលច្បាស់ ក្រោយមក ទើបប៉ូលីសចរាចរណ៍ខណ្ឌ បានទៅ ដល់កន្លែង កើតហេតុ ធ្វើឯកសារប្រគល់សពអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូយកទៅរក្សាទុកនៅខណ្ឌចាំមាន ឯកសារម៉ូតូគ្រប់ប្រគល់អោយវិញ៕៚

(សូមបើកបរដោយការប្រុងប្រយ័ត្នខ្ពស់គ្រប់ទីកន្លែង)

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More