Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនមិនស្គាល់មុខ​ផ្ទុះអាវុធ៣គ្រាប់ហើយបើកគេចខ្លួនបាត់ទាំងកណ្ដាលយប់ ក្នុងទឹកដីខណ្ឌទួលគោក

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង១:៤០នាទីយប់រំអាធ្រាត្រឈាន

ចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីមានជនមិនស្គាល់មុខមួយក្រុមជិះរថយន្តពីគ្រឿងមិនចាំម៉ាកមកឈប់នៅចំណុចមុខលីហួវេលុយ ផ្ទះលេខ៨៥ ផ្លូវ៥៩២ក្នុងសង្កាត់បឹងកក់២ ខណទួលគោគ រួចដកអាវុធបាញ់បីគ្រាប់រួចនាំគ្នាឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល។

តាមការបញ្ជាក់ពីបុរសម្នាក់ដែលឃើញហេតុនេះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងបំរុងបត់ចូលផ្ទះខណះពេលនោះរូបគាត់ក៍ឃើញបុរសមួយក្រុមជិះរថយន្តពីគ្រឿងមិនចាំម៉ាកឈប់នៅចំណុចកើតហេតុខាងលើមិនជាយ៉ាងមិចនោះស្រាប់បុរសម្នាក់ក្នុងចំណោមជាច្រើននាក់បានដកអាវុធបាញ់បីគ្រាប់ធ្វើឲ្យរូបគាត់ភយ័បានជិះម៉ូតូឡប់ក្រោយវិញចំណែកជនមិនស្គាល់មុខមួយក្រុមនោះ បាននាំគ្នាជិះរថយន្តបន្តដំណើរទៅមុខបាត់ស្រមោលបន្សល់សំបកគ្រាប់ នៅនិងកន្លែងហេតុចំនួនបីគ្រាប់។

ក្រោយកើតសមត្ថកិចមូលដ្ឋានបានចុះមកដល់និងបានពិនិត្យនៅនិងកន្លែងកើតហេតុពិតជាមានករណីផ្ទុះអាវុធបីគ្រាប់ពិតប្រាដកមែនទើបសមត្ថកិច្ចប្រមូលយកសំបកគ្រាប់ ទៅរក្សាទុខនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់២ដើម្បីស្រាវជ្រាយបន្ត៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More