Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កម្មករ កាត់ដេរសំលៀកបំពាក់ហ្វុង ជីង ធ្វើកូដកម្មទាមទារលក្ខខ័ណ្ឌ៨ចំនុច

ភ្នំពេញ៖ នាព្រឹកថ្ងៃប្រហស្បត៏ ១១ កើត ខែបុស្ស ឆ្នាំ រកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ  ឆ្នាំ២០១៧ នៅសិប្បកម្មកាត់ដេរសំលៀកបំពាក់ហ្វុងជីងដែលមានទីតាំងក្រុមទី៧ ផ្លូវ១៩២៨ ភូមិគង្គាផុល សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្មកររួមប្រហែល៧៣នាក់ មានប្រុស២៥នាក់បាននាំគ្នាធ្វើកូដកម្មទាមទារ

ចំនួន៨ចំនុចមាន

ទី១ ថ្ងៃបុណ្យឈប់កុំកាត់លុយ (បើកធ្វើសុំបូកនិង២)

ទី២ សូមកុំកាត់ម៉ោងឬប្រាក់កម្មករ

ទី៣ សូមកុំប្រមាថ កម្មករ

ទី៤ សូមបើកប្រាក់បាយ១សប្តាហ៍ម្តងរឺកន្លះខែម្តង

ទី៥ សូមផ្តល់ការស្នើសុំច្បាប់ អោយកម្មករ បានត្រឹមត្រូវ

ទី៦ សូមបង្កើតតំណាង កម្មករចំនួន៣នាក់

ទី៧ សូមបើកប្រាក់៥% ៣ខែម្តង

ទី៨ សូមកុំបញ្ឈប់កម្មករ ក្រោយពេលស្នើរសុំរួច។

ទោះជាងយ៉ាងណាក្តីនៅមិនទាន់មានខាងតំណាងរោងចក្រចេញមុខមកដោះស្រាយនៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More