Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចាប់មន្រ្តីនគរបាលខេត្តតាកែវម្នាក់ និងបក្សពួកជាអ្នកជួញដូរគ្រឿងញៀន

ខេត្តតាកែវ​៖ មន្ត្រីនគរបាល​ខេត្តតាកែវ​ម្នាក់ នឹង​បក្ខពួក​២​នាក់​ទៀត​ ​ត្រូវបាន​កម្លាំង​កង​រាជ​អា​រុធ​ហត្ថ​ខេត្តតាកែវ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន ក្នុងករណីរ​ជួញដូរ និង​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់ ទម្ងន់​៦៦,២០​ក្រាម​។​ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៧ ធ្នូ នៅ​ចំនុច​ភូមិ​ចក​ ​សង្កាត់​រកា ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

លោក​វរៈសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ ទី​១.​ឈ្មោះ ថន ផាន់ ពេជ្រ​ម៉ា​រិ​ន ភេទ​ប្រុស​ ​អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​កន្លែងកើតហេតុ​, ទី​២.​ឈ្មោះ ឆាយ​ សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មន្ត្រីនគរបាល​ខេត្តតាកែវ និង​ទី​៣.​ឈ្មោះ ប៉ង់​ ​ម៉ៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​កន្លែងកើតហេតុ​។​

ក្នុង​ហេតុការណ៍​នោះដែរ កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​វត្ថុតាង រួមមាន​៖ ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៧​កញ្ចប់ ទំងន់​៦៦,២០​ក្រាម ទូរស័ព្ទ​៣​គ្រឿង ម៉ូតូ​២​គ្រឿង​ ​និង​សំភារ​សេព​ថ្នាំញៀន​មួយចំនួនទៀត​។ ​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​និតិ​វិធី​។​ដោយសុខន

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More