Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកយាយវ័យ ៧២ ឆ្នាំម្នាក់ បាត់ពីផ្ទះមួយយប់ ស្រាប់តែប្រទះឃើញសពអណ្តែតនៅព្រែកក្រោយផ្ទះ !

ខេត្តត្បូងឃ្មុំ៖ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក បានទទួលព័ត៌មានពីឈ្មោះ

ស៊ន ស៊ាន ភេទប្រុស អាយុ ៧២ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មដាប់ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថាបានប្រទះឃើញសាកសពស្ត្រីម្នាក់ឈ្មោះ ឡូច ញិប អាយុ ៧៩ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយខ្លួន អណ្តែតនៅទឹកព្រែកក្រោយផ្ទះរបស់ខ្លួន នៅថ្ងៃទី ២៧ ខែ ធ្នូ គ.ស ២០១៧ វេលាម៉ោង ១៣ និង ៣០ នាទី ។

ក្រោយពីបានទទួលបានព័ត៌មានភ្លាមលោកអនុសេនីយ៍ទោ ថ្លាង សាវ៉ុន នាយប៉ុស្តិ៍ ដឹកនាំកម្លាំងដោយសហការជាមួយលោកអនុសេនីយ៍ឯក ចាន់ ឌុល អធិការរងផែនយុត្តិធម៌ និងកម្លាំងជំនាញពិនិត្យនិងវិភាគកន្លែងកើត ដើម្បីចុះធ្វើការត្រួតពិនិត្យកន្លែងកើត និងធ្វើកោសល្យវិច្ច័យលើខ្លួនសាកសព ដោយសង្ស័យថាពាក់ព័ន្ធជាមួយករណីឃាត់កម្ម ។

តាមការបំភ្លឺរបស់ឈ្មោះ ប្រុក ប្រឿន ភេទប្រុស អាយុ ៥៦ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ បានឲ្យដឹងថា កាលពីថ្ងៃទី ២៦ ខែធ្នូ គ.ស ២០១៧ ម៉ោងប្រហែល ៤ ល្ងាចនោះ បានឃើញជនរងគ្រោះ គាត់ដើរតំរង់ទៅព្រែកនោះក្នុងស្ថានភាពរញីរញ៉ ប៉ុន្តែមិនចាប់អារម្មណ៍ព្រោះត្រលប់ពីចំការប្រញាប់ទៅផ្ទះពេក ។ ព័ត៌មានបន្ថែមដែលយើងទទួលបានពីឈ្មោះ ហេន ទូច ភេទស្រី អាយុ ១៥ ឆ្នាំ ត្រូវជាចៅ បានឲ្យដឹងថា រូបគេជាអ្នកមើលថែលោកយាយ ។ ហើយគាត់ក៏បានប្រាប់ថាមិនស្រួលខ្លួននោះ ៤ ទៅ ៥ ថ្ងៃមកហើយក្នុងស្ថានភាពរវើរវាយ ដោយរូបខ្លួនជាប់រវល់ក្នុងឃ្វាលក្របីជារៀងរាល់ថ្ងៃ ក៏បានមើលថែយាយដិតដល់ឡើយ ។

តាមការពិនិត្យកន្លែងកើតហេតុ និងការធ្វើកោសល្យវិច្ច័យរបស់កម្លាំងយើង ព្រមទាំងមានការបំភ្លឺពីអ្នកជិតខាង និងសាច់ញាតិ ដែលយើងសន្និដ្ឋានបានថាជនរងគ្រោះទទួលមរណៈភាព ដោយការលង់ទឹក គឺមិនមានពាក់ព័ន្ធជាមួយករណីឃាត់កម្មឡើយ ។ បច្ចុប្បន្នសាកសពស្រ្តីរងគ្រោះ ត្រូវបានកម្លាំងជំនាញយើងប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ ៕

អត្ថបទ ៖ កូនដំរីស្រុក
រូបភាព ៖ K01

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More