Update៖ស្ត្រីម៉ាស្សាដែលមនុស្ស៦នាក់រំលោភនោះ​ ពេលនេះនគរបាលខណ្ឌជ្រោយចង្វារ​ ឃាត់ខ្លួនបាន៣នាក់​

 

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការបង្ហាញខ្លួនជនសង្ស័យ ៣នាក់ក្នុងចំណោមបក្សពួក ៦នាក់ ដែលបាននាំគ្នាចាប់រំលោភបូកនារីម៉ាស្សាកោសជប់ម្នាក់បានសម្រេច កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង ៣និង៣០នាទីទាបភ្លឺ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេសាប ចំណុចចេតីយ៍វត្តប្រជុំសាគរ ហៅវត្តថ្មី ក្រុម១២ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ កុយ រិទ្ធី ហៅទ្រូ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិ១ ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (ឃាត់ខ្លួន), ទី២ ឈ្មោះ ហេង វីរៈ ហៅកណ្តុរ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្រុម១២ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (ឃាត់ខ្លួន), ទី៣ ឈ្មោះ វែង ចន្ទ័រដ្ឋា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ទាហានកងឆក្រ័យោងលេខ៩១១ ស្នាក់នៅផ្ទះលេខ៩៤ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (ឃាត់ខ្លួន), ទី៤ ឈ្មោះ វី ភេទប្រុស (រត់គេចខ្លួន), ទី៥ ឈ្មោះ ភក្ត្រ័ ភេទប្រុស (រត់គេចខ្លួន) និងទី៦ ឈ្មោះ វ៉ាន់ ភេទប្រុស (រត់គេចខ្លួន) ។ ចំណែកឯនារីរងគ្រោះមានឈ្មោះ នាង ស្រីនួន ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ ម៉ាស្សាកោសជប់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ១១៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅ ខេត្តកំពង់ឆ្នាំង។

 

សំភារៈដែលបាត់បងមួយចំនួនរួមមាន ទូរស័ព្ទដៃ មួយគ្រឿង ម៉ាក Iphone5 ពណ៌ស ចិញ្ចៀនមាស ១ជី នឹងប្រាក់ចំនួន ២៥ដុល្លារ ។

 

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះ ហើយនឹងមិត្តភក្ត្រ័ស្រីម្នាក់ទៀតបានបបួរគ្នាទៅហូបអីជាមួយបុរសជនជាតិអូស្រាលីចំនួន ២នាក់នៅក្បែរសណ្ឋាគារ សុខា ខណៈពេលតែហូបអីរួចហើយ មិត្តស្រីរបស់គេហើយនឹងមិត្តប្រុសជាជនជាតិអូស្រាលីម្នាក់ទៀតបាននាំគ្នាទៅផ្ទះមុន ដោយទុក្ខរូបគេហើយនឹងបុរសម្នាក់ទៀតនៅទីនោះ ។ ក្រោយមកនារីរងគ្រោះក៏បានជូនបុរសជាជនជាតិនោះ ត្រឡប់ទៅផ្ទះវិញ ដែលផ្ទះរបស់បុរសខាងលើនោះ ស្ថិតនៅក្បែងវត្តប្រជុំសាគរ ហៅវត្តថ្មី ហើយបុរសជាជនជាតិនោះ បានហៅនារីរងគ្រោះអោយឡើងទៅលើ ដើម្បីដេកជាមួយបុរសនោះ តែនារីរងគ្រោះបានប្រាប់ទៅបុរសនោះវិញថា នាងមិនដេកទេ នាងចង់ត្រឡប់ទៅផ្ទះវិញ ។ ក្រោយមកបុរសខាងលើ ក៏បានយល់ព្រមអោយនារីរងគ្រោះត្រឡប់ទៅផ្ទះវិញផងដែរ ខណៈពេលដែលនារីរងគ្រោះបានដើរចេញពីផ្ទះបុរសខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នាចំនួន ៦នាក់ តែអង្គុយនៅលើផ្លូវនោះ នៅពេលដែលនារីរងគ្រោះបានដើរហួសបានបន្តិច ស្រាប់តែជនសង្ស័យទាំងនោះ បានបំបែកគ្នាដើរចេញ ដោយអ្នកខ្លះដើរទៅអង្គុយលើផ្លូវម្ខាង អ្នកខ្លះដើរលើថ្នល់ ស្រាប់តែមានជនសង្ស័យម្នាក់បានយកដំបងមកឆក់លើខ្លួននារីរងគ្រោះ បណ្តាលឲ្យទុនជើង ហើយក៏បានដកយកទូរស័ព្ទដៃមួយគ្រឿងចេញពីនារីផងដែរ ។

 

ក្រោយមក ក៏មានបុរសម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក Today ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1BT-1896 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយប្រាប់នារីងគ្រោះថា ចាំខ្ញុំជួយជូននារីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នៅពេលដែលជិះចេញបានបន្តិច ស្រាប់តែមានបក្សពួកជនសង្ស័យចំនួន ៥នាក់ទៀត បានតេមកអោយបុរសនោះ ដឹកនារីរងគ្រោះអោយត្រឡប់មកផ្លូវចូលវត្តប្រជុំសាគរ ចូលមកក្នុងចេយត៍ដី ហើយបុរសនោះ បានដឹកយកទៅផ្ទះមួយកន្លែងដែលនៅក្បែរនោះ ដោយបានប្រាប់ទៅនារីរងគ្រោះថា យប់ហើយអត់មានសមត្ថកិច្ចធ្វើការទេ ពេលនោះ បុរសម្នាក់នឹងបាននាំនារីរងគ្រោះអោយចូលទៅក្នុងចេយត៍ដី ហើយក៏បានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះជាបន្តបន្ទប់ ។

 

ក្រោយមកនារីរងគ្រោះបានសុំអង្វរទៅក្រុមសង្ស័យទាំងន ៦នាក់នោះថា កុំសម្លាប់រូបគេអី សុំអោយដោះលែងរូបគេទៅវិញផង ហើយជនសង្ស័យទាំងនោះ ក៏បានយល់ព្រមអោយនារីរងគ្រោះទៅវិញ ។

 

លុះព្រឹកឡើង នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ជនសង្ស័យទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់ ។

 

ក្រោយពីពេលជនរងគ្រោះបានដាក់ពាក្យបណ្តឹងហើយនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌ ដើម្បីធ្វើការស្រាវជ្រាវ និងតាមចាប់បានជនសង្ស័យ ៣នាក់ និងជនសង្ស័យ ៣នាក់ទៀត កម្លាំសមត្ថកិច្ចបាននឹងកំពុងធ្វើការស្រាវជ្រាវបន្តទៀត ។

 

បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យទាំង ៣នាក់បានប្រាប់ថា បក្សពួករបស់គេពិតជាបានចាប់រំលោភបូកនារីរងគ្រោះខាងលើពិតប្រាកមែន ហើយបានយកទូរស័ព្ទរបស់នារីរងគ្រោះយកទៅលក់ ដើម្បីចែកលុយគ្នា ចំណែកឯសំភារៈមួយចំនួនទៀត មិនបានដឹងថាអ្នកណាខ្លះយកទេ ។

 

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លុវច្បាប់ ៕ ដោយ៖ស៊ុនតិច

IMG-20160729-WA0127 IMG-20160729-WA0124 IMG-20160729-WA0123 IMG-20160729-WA0121

នារីរងគ្រោះមកដាក់ពាក្យបណ្តិងនៅនគរបាលប៉ុស្តិ៏ជ្រោយចង្វារ photoby ស៊ុនតិច 1 of 5,003

ចំនួនអ្នកទស្សនា
  • 1
  • 1,093
  • 2,378
  • 8,905,770

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More