Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យ៣នាក់រួមនឹងថ្នាំញៀន៤កញ្ចប់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ស្រុកមេមត់ បង្ក្រាបបាន

ខេត្តត្បូងឃ្មុំ៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់

បានចេញប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន កុសល ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឋានភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបរិវេណវត្តបទុមរតនារាមមេមត់ ស្ថិតក្នុងភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៦ ខែ ធ្នូ គ.ស ២០១៧ វេលាម៉ោង ១៣ និង ៤៥ នាទីរសៀល ។

បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងយើងបានធ្វើការឆែកឆេររកឃើញនូវម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០១ កញ្ជប់ធំ រួចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាល ស្រុកមេមត់ ដើម្បីសាកសួរចម្លើយ ។ តាមចម្លើយសាររបស់ឈ្មោះ ឈឿន កុសល បានឲ្យដឹងថា ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀននោះ គឺរូបគេបានទិញពីឈ្មោះ យីវ ចំរើនម៉ូលីកា ហៅ ស្រីមុំ ភេទស្រី អាយុ ២២ ជាតិខ្មែរ មានលំនៅឋានភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងតំលៃ ១៨០.០០០ ៛ ។

ក្រោយពីបានទទួលចម្លើយសារភាពភ្លាមកម្លាំងចុះធ្វើការស្រាវជ្រាវរកឈ្មោះ យីវ ចំរើនម៉ូលីកា ហៅ ស្រីមុំ រហូតដល់ចំណុចភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងជិះម៉ុតូឌុបដោយឈ្មោះ អ៊ុន ចិត្រា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយ ។ ខណៈពេលនៅផងដែលឈ្មោះ យីវ ចំរើនម៉ូលីកា ហៅ ស្រីមុំ បានដកថង់ផ្លាស្ទិកចេញពីហោប៉ៅខោខៅបយ បោះចោលទៅលើដី ដោយឃើញសមត្ថកិច្ចយើងកំពុងព្យាយាមស្ទាក់ឃាត់ខ្លួនរូបនាង ។ ភ្លាមនោះកម្លាំងយើងបានឃាត់ជនសង្ស័យទាំងពីរ រួចរកឃើញនូវម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៣ កញ្ចប់តូច នៅលើដីក្បែរលូដែលឈ្មោះ យីវ ចំរើនម៉ូលីកា ហៅ ស្រីមុំ ព្យាយាមបោះចោលបំបាត់ភស្ថុតាង ហើយបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរចម្លើយ ។

បច្ចុប្បន្នជនសង្ស័យទាំង ០៣ នាក់ខាងលើ រួមនិងវត្ថុតាងថ្នាំញៀនទាំង ០៤ កញ្ចប់ ក្នុងនោះ ០១ កញ្ចប់ធំ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកមេមត់ កសាងសុំណុំរឿងបញ្ចូនខ្លូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ នៅថ្ងៃទី ២៨ ខែ ធ្នូ គ.ស ២០១៧ ៕

អត្ថបទ ៖ កូនដំរីស្រុក
រូបភាព ៖ សូរិយា០៩

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More