Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល

ខេត្តប៉ៃលិន៖​បុរសម្នាក់ បានរងរបួសធ្ងន់ ខណៈជិៈម៉ូតូទៅបុកម៉ូតូមួយគ្រឿងទៀតពីក្រោយ ក្នុងទឹសដៅស្របគ្នា ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពែទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង១០នាទីព្រលប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរពឺត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម ស៊េរី ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ​ ដែលគេស្គាល់ថាជាសមត្ថកិច្ចចរាចរណ៍ខេត្តប៉ៃលិន ក្នុងទឹសដៅពីកើតទៅលិច ក៍ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតបើកបរមកពីក្រោយក្នុងល្បឿនលឿន ក៍បានបុកម៉ូតូប៉ូលីសចរាចរណ៍ពេញទំហឹង បណ្តាលឲ្យរងរបួសខ្លួនឯងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។ ក្រោយកើតហេតុក៍ឃើញសមត្ថកិច្ចចរាចរណ៍ ចុះដល់កន្លែងធ្វើការវាស់វែង ព្រមទាំងដឹងម៉ូតូទាំងពីរគ្រឿងទៅកាន់ស្នងការនគរបាលខេត្តផងដែរ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ខេត្តប៉ៃលិន បានឲ្យដឹងដែរថា៖ នៅវេលាកើតហេតុខាងលើគឺមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១លើក រវាងម៉ូតូបុកនឹងម៉ូតូដោយជិះស្របទិសគ្នា បណ្តាលឱ្យមនុស្សម្នាក់ រងរបួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល នៅចំណុចលើផ្លូវជាតិលេខ ៥៧A ស្ថិតក្នុងភូមិអូរពឺត សង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពព័ត៌មាន បានបន្តថា៖ ជនបង្ករឈ្មោះ តិប សាវិន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរលក់ដូរ រងរបួសធ្ងន់ បើកបរម៉ូតូ ម៉ាកអ៊ែប្ល៉ែក ពណ៌ខ្មៅ មិនស្គាល់ស៊េរីគ្មានស្លាកលេខ ខូចខាតធ្ងន់ ចំណែកភាគីរងគ្រោះមាន ឈ្មោះ អុន ស៉ីថា ភេទប្រុស អាយុ ២៨ឆ្នាំ ជាសមត្ថកិច្ចចរាចរណ៍ខេត្ត រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសស្រាល ដោយជិះម៉ូតូម៉ាកហុងដាទ្រីម ស៊េរី ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ហើយក្នុងករណីខាងលើនេះបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការ ប្រុងប្រយ័ត្ន និងមានល្បឿនលឿន ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញចរារណ៍ខេត្ត កំពុងចុះវាស់វែង និងយកវត្ថុតាងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្ត ដើម្បីរងចាំការដោះស្រាយ ចំណែកជនរងគ្រោះបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More