ក្រសួងពាណិជ្ជកម្ម នឹង រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំសិក្ខាសាលាអមព្រឹត្តការណ៍យុទ្ធនាការទិញផលិតផលខ្មែរ BUT Cambodian Campaign 2016
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៦ ក្រសួងពាណិជ្ជកម្ម នឹង រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំសិក្ខាសាលាអមព្រឹត្តការណ៍យុទ្ធនាការទិញផលិតផលខ្មែរ BUT Cambodian Campaign 2016 ក្រោមប្រធានបទ ការកសាងទំនុកចិត្តលើផលិតផលខ្មែរ Building Credibility towards Cambodian Products នៅសណ្ឋាគារអូរស៊ីអូតែល ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តមយន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឧកញា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សំ សីរីតន៍ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។
ក្នុងឱកាសបើកអង្គសិក្ខាសាលានេះផងដែរ ឯកឧត្តមយន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុក៏បានសំដែរនូវការអបអរសាទ និងកោតសរសើរចំពោះការរៀបចំឲ្យមាននូវការតាំងបង្ហាញផលិតផលខ្មែរ (ចាប់ពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦) ក្នុងយុុទ្ធនាការទិញផលិតផលខ្មែរ។
បន្ថែមពីលើនេះ ក្នុងអង្គសិក្ខាសាលានេះផងដែរ ក៏បានធ្វើបទបង្ហាញសំខាន់ៗដូចជា៖
-ការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ
-ជំរុញការអនុវត្តលើប្រព័ន្ធគាំទ្រសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា
-ការប្រើប្រាស់ប្រព័ន្ធបាកូដ (GS1) កម្ពុជា
-កត្តាដែលជំរុញឲ្យវិស័យពាណិជ្ជកម្មទទួលបានជោគជ័យ និង និរន្តភាព ផ្តោតលើសិល្បះវេចខ្ចប់(Packaging)
-កត្តាដែលជំរុញឲ្យវិស័យពាណិជកម្មទទួលបានជោគជ័យ និងនិរន្តរភាព ផ្តោតលើ យុទ្ធសាស្រ្តវាយលុកទីផ្សារ (Marketing Promotion Strategy) ។សម្បត្តិ
document.currentScript.parentNode.insertBefore(s, document.currentScript);