Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អាជ្ញាធរខណ្ឌមានជ័យ ប្រើធម៌ក្តៅចំពោះទីតាំងអាជីវកម្មលក់រំលោភចំណីផ្លូវសាធារណៈ

ភ្នំពេញ៖ ដោយទទួលបានមតិដឹកនាំ របស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ

លោក​ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកំលាំងប្រជាការពាខណ្ឌ ចុះធ្វើស​ណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវ ២៧១ ក្នងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បានដាក់កំណត់ត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះឲ​្យគាត់ រុះរើ ដោយខ្លួនឯង បើមិនអនុវត្តតាមការណែនាំនោះ ទេ រដ្ឋបាលខណ្ឌមានជ័យ និងចុះកាត់ផ្ទាល់ដោយខ្លួនតែម្តង ដោយមិទទួលខុសត្រូវនោះទេ។

លទ្ធផលដែលអាជ្ញាធរបានធ្វើការ ជម្រាបប្រាប់តាមខ្នងផ្ទះ ដែលធ្វើ អាជីវកម្មលក់ដូរនូវតាម ជញ្ចើមផ្លូវភូមិ១ ចំនួន៤៥ខ្នងផ្ទះ ភូមិ ៣ចំនួន២០ខ្នងផ្ទះ និងភូមិ១៧ចំនួន៧ខ្នងផ្ទះ សរុប (៧២ខ្នងផ្ទះ)(មិនសហការ ១ខ្នងផ្ទះ) សូមអគុណ ប្រជាពលរដ្ឋដែលបាន សហការចូលរួម និង​កាត់បន្ថយ កាកកស្ទះចរាច នៅតាមផ្លូវ សាធារណៈ នៅក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More