Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាតករ រត់គេចខ្លួនពីខេត្តត្បូងឃ្មុំ មកសម្ងំលាក់ខ្លួននៅ ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចចាប់ញាត់គុកវិញហើយ

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃ ព្រហស្បតិ៍ ១១ កើត ខែ បុស្ស ឆ្នាំ រកា ព. ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែ ធ្នូ គ.ស ២០១៧

អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តម សេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន នគរបាលយុត្តិធម៌ លោកវរសេនីយ៍ទោ គឹម ពន្លក អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងនគរបាលស្រុក ចាប់ខ្លួនមុខសញ្ញាជាឃាករ ចំនួន ០១ នាក់ តាមអំណាចដីកាបង្គាប់ឲ្យចាប់ ខ្លួន របស់ចៅ ក្រមស៊ើបសួរតុលាការខេត្តត្បូង ឃ្មុំ លោក គឹម ហេង លេខ ២១៩ ចុះថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ។

ឃាតករឈ្មោះ អ៊ីង សារី ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិទី៧ ឃុំរកា ខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានប្រព្រឹត្តិអំពើឃាតកម្មគិតទុកជាមុន ប្រព្រឹត្តិកាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧ នៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ រួចគេចខ្លួនបាត់ មកសម្ងំលាក់ខ្លួន នៅមូលដ្ឋាន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ជនល្មើសត្រូវបាន រៀបចំសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីតាត់ការតាមផ្លូវច្បាប់ ៕

គួររំលឹកដែរថា មានករណីឃាតកម្មគិតទុកមុន បានកើតហេតុនៅភូមិ៧ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ២០តុលាឆ្នាំ២០១៧ បានធ្វើអោយប្តីប្រពន្ធ២នាក់ស្លាប់បាត់បង់ជិវិត ។

ករណីនេះត្រូវបានសមត្ថកិច្ចនៃខេត្តត្បូងឃ្មុំបំបែកនិងបញ្ចប់ជាស្ថាពរ ហើយប្រតិបត្តិការជំហានដំបូងកម្លាំងជំនាញព្រហ្មទណ្ឌខេត្តស្រុកដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុន ណុន ស្នងការរង ព្រហ្មទណ្ឌក្រោមការចង្អុលបង្ហាញ របស់លោកឧត្តមសេនិយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបើកករណីស៊ើបអង្កេត និងចាប់ខ្លួនឃាតករ២នាក់ក្នុងចំណោម ៣នាក់។

ចុងក្រោយនេះមេឃាតករ ឈ្មោះ អុី សារី (ទើបនិងដោះលែងពីពន្ធនាគារ) ត្រូវបានកម្លាំងនគរបាលជំនាញតាមប្រម៉ាញ់ និងចាប់ខ្លួនបាននៅវេលាថ្ងៃត្រង់ថ្ងៃទី២៨ធ្នូនេះ ២០១៧ ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន  សូមថ្លែងអំណរគុណ
ស្ថាប័នតុលាការខេត្តត្បូងឃ្មុំ កម្លាំងស្នងការនគរបាលខេត្ត បាត់ដំបង ខេត្តប៉ៃលិន ពិសេសនាយកដ្ឋាន បច្ចេកទេសស៊ើបការក្រៅនៃអគ្គស្នងការនគរបាលជាតិដែលបានជួយឧបត្ថម្ភទាំងស្មារតី បច្ចេកទេស និងចូលរួមបំបែកករណីនេះបានជោគជ័យ ជាស្ថាពរ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More