Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចឃាត់មុខសញ្ញាឆក់យ៉ាងសកម្ម ចំនួន២នាក់

ភ្នំពេញ នៅថ្ងៃទី២៦-១២-២០១៧ វេលាម៉ោង ២០ និង៣០នាទី កម្លាំងការិយាល័យបានអន្តរាគមន៍

បង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់នៅចំណុច មុខវត្តកោះ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០២ ករណី ៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ ទោស(ឆក់ទូរសព្ទ័ដៃមិនបានសម្រេច) កាលពីថ្ងៃទី ២៦-១២-២០១៧ វេលាម៉ោង ២០,៣០ នាទី នៅចំណុចផ្លូវព្រះ មុន្នីវង្សកែង ផ្លូវ១៨៤ ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ជនរងគ្រោះ
-ឈ្មោះ XIAO DUN QI ANG ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ចិន មុខរបរ លក់ដូរ
-កាន់លិខិតឆ្លងដែនលេខ G ៥៤៣៣៣៤៨៣
-ស្នាក់នៅសណ្ឋាគារអេស៊ា ផ្លូវព្រះមុន្នីវង្ស សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា

ករណីទី២ អំពើលួចមានស្ថានទម្ងន់ ទោស(ឆក់កាបូបស្ពាយមិនបានសម្រេច) កាលពីថ្ងៃទី ១០-១០-២០១៧ វេលាម៉ោង ១៨និង ៤០ នាទី នៅចំណុចមុខផ្ទះលេខ១២១អឺ០ផ្លូវលេខ២៧៤ ក្រុម១៥ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ក្រោយកើតហេតុជនបរទេស ភេទស្រី មិនស្គាល់អត្តសញ្ញាណ មិនបានទៅដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹតទេ ។

ជនសង្ស័យដែលឃាត់ខ្លួនបាន
១-ឈ្មោះ ហុក ម៉ាណារ៉ា ហៅ ទ្រី ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលំ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ

២-ឈ្មោះ ង៉ោ ប៉ាវ ភេទ ប្រុស អាយុ ១៤ ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាចិនទួនហ្វា ស្នាក់នៅផ្ទះលេខ១៦២ ផ្លូវ១០៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា ។

វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព
-ម៉ូតូម៉ាក SUZUKI SMASHV ពណ៌ខ្មៅ សេរីឆ្នាំ២០១២ លេខតួ-លេខម៉ាស៊ីន ១១៥៥០៧ ពាក់ស្លាកលេខភ្នំពេញ ១BG-៩៣៤៥ ។
បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យបានបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More