Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក សុខ ពេញវុធ បន្តបែងចែកកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ និងអនាម័យនៅតាមដងផ្លូវសំខាន់ៗ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១១កើត ខែបុស្សឆ្នាំរការ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដាក់គោលការណ៍ឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យនៅតាមដងផ្លូវសំខាន់ៗ ដោយបែងចែកកម្លាំងជា ០២ក្រុម មាន៖

– ក្រុមទី១ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះមុនី្នវង្ស, រង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារខាងលិច, ជុំវិញរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ, តីរវិថីព្រះស៊ីសុវត្ថិ និង ផ្លូវលេខ១០៦-១០៨(អតីតទីលានប្រជាធិបតេយ្យ) ជាលទ្ធផលៈ ឃើញថាគ្មានយានជំនះគ្រប់ប្រភេទ ឈប់ចតនោះទេ ចំពោះការលក់ដូរគ្មានសណ្តាប់ធ្នាប់ក៏ពុំមានបន្តទៀតដែរ ។ ក្នុងនោះរដ្ឋបាលខណ្ឌ ក៏បានធ្វើការដកហូតសំភារៈ លក់ស៊ុបពេលយប់ នៅបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ដែលបានធ្វើកំណត់ហេតុបញ្ឈប់ការលក់ដូរ ជាមួយរដ្ឋបាលខណ្ឌរួច កន្លងមក ដែលពុំបានអនុវត្តន៍តាមកិច្ចសន្យា ដោយមិនយកសំភារៈរបស់ខ្លួនចេញពីទីតាំងសាធារណ ។ សម្ភារៈដែលបានដកហូតមានៈ តុដែកចំនួន ៣៥, កៅអីជ័រចំនួន ១៥០, ធុងទឹកកកចំនួន ០២ និង ស្លាកយីហោលក់ស៊ុបចំនួន០២ យកមករក្សារទុកនៅសាលាខណ្ឌដូនពេញ ។

– ក្រុមទី២ ចុះរៀបចំបណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ ជុំវិញទីរួមផ្សារកណ្តាល នៅចំណុចផ្លូវលេខ១៤៤, ១៤៨, ១៥៤ និងផ្លូវលេខ ១៣ ។ ជាលទ្ធផលៈ ពុំមានការឈប់ចត, ការលក់ដូរបណ្តាលឲ្យកកស្ទះចរាចរឡើយ ក្រោយពី រដ្ឋបាលខណ្ឌបានចុះធ្វើការផ្សព្វផ្សាយរៀបចំរួចមកឃើញថា បងប្អូនប្រជាពលរដ្ឋបានស្តាប់ និងគោរពតាមការជូនដំណឹងដោយមិនជំទាស់ ក្នុងការៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរ ក៏ប៉ុន្តែមានបងប្អូនយើងមួយចំនួនទៀតពុំបានគោរពតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ រដ្ឋបាលខណ្ឌក៏បានប្រើប្រាស់វិធានការរដ្ឋបាល ដោយឃាត់ម៉ូតូកង់បីបានចំនួន ៥គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង និងតាក់ស៊ីចំនួន ០២គ្រឿង យកមករក្សារទុកនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ។

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More