Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចាប់បង្ខាំងម្តាយ និងសាច់ញាតិ៥ទៀត បំណងចង់រួមភេទជាមួយ ប្អូនស្រី និងក្មួយស្រីរបស់គេ

ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧.១២.២០១៧ វេលាម៉ោង២១:00នាទី

កម្លាំងជំនាញបានទទួលព័ត៌មានថា នៅផ្ទះជួលស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ មានករណីបង្ខាំងមនុស្សខុស ច្បាប់មួយកើតឡើង ។ ​

កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងមូល ដ្ឋានចុះទៅដល់ផ្ទះកើតហេតុ ដោយធ្វើការសម្របសម្រួលដោយឲ្យជនសង្ស័យ ជាជនជាតិអូស្ត្រាលី ឲ្យចាក់សោរបើកទ្វារផ្ទះ តែជនសង្ស័យពុំព្រមតាមការស្នើសុំរបស់សមត្ថកិច្ចឡើយ។ រហូតដល់ម៉ោង ១និង៣០នាទីយប់ថ្ងៃទី២៨ ធ្នូ ២០១៧ ដោយមានការអនុញ្ញាតពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបកម្លាំងជំនាញ បានសម្រេចកាត់សោរផ្ទះ នាំខ្លួនជនសង្ស័យនិងជន រងគ្រោះសរុបចំនួន ៦នាក់ ​(ជនរងគ្រោះ៥នាក់ ” ស្រី៤នាក់ ” ក្នុងនោះក្មេង ២នាក់ ” ស្រី១នាក់ ប្រុស ១នាក់ “) មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ​។

ជនរងគ្រោះឈ្មោះ យូ គា ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ ៣ ក្រុងព្រះសីហនុ បានចោទប្រកាន់មិត្តប្រុសរបស់ខ្លួនជាជនជាតិអូស្ត្រាលីថា ​បាន ចាក់សោទ្វារផ្ទះបង្ខាំងរូបនាង ប្អូនស្រីដែលមានកូន ២នាក់ និងក្មួយស្រីរបស់នាងមិនឲ្យចេញពីផ្ទះ លុះត្រាតែប្អូនស្រី និងក្មួយស្រីរបស់នាងយល់ព្រមរួមភេទជាមួយគាត់ (ជនសង្ស័យ)​ ទើបបានចាក់សោរទ្វារផ្ទះបើកឲ្យចេញក្រៅ។

ជនសង្ស័យឈ្មោះ KING JAMES BERNARD​ ភេទប្រុស ឆ្នាំកំណើត ០៧.១២.១៩៤៨ សញ្ជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ N ៣៥៧៣៦៩២ មានសុពលភាព ១៩.១០.២០២០ ទិដ្ឋាកាលេខ EI ០១១៦២៩៩៣ មានសុពលភាព ២៥.០៤.២០១៨ ​ មុខរបរអ្នកទេសចរណ៍។​

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានចាក់ សោរទ្វារផ្ទះមិនឲ្យជនរងគ្រោះខាងលើចេញពីផ្ទះ​ ដូចការចោទប្រកាន់ ពី ជនរងគ្រោះប្រាកដមែន ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More