Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

 ភ្ជង់ប្លន់ម៉ូតូពីសិស្សថ្នាក់ទី១០ នៅស្រុកអង្គស្នួល បានសម្រេច តែត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប

កណ្ដាល៖ ជនសង្ស័យម្នាក់អាយុទើបតែ២១ឆ្នាំ បានប្រើប្រាស់កាំភ្លើងខ្លី១ដើម ម៉ាកK៥៩ ភ្ជង់ប្លន់ម៉ូតូពីសិស្សថ្នាក់ទី១០ម្នាក់បានសម្រេច តែត្រូវកម្លាំងនគរបាលឃាត់ខ្លួន នៅត្រង់ចំណុចផ្លូវលំ ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានឲ្យដឹង ថា ជនសង្ស័យឈ្មោះ ជិន លាប អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ នៅផ្ទះសំណាក់ «ភ្នំមាស» សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះ ឈ្មោះ សាន ណារ៉ាត់ អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ ទី១០A នៅភូមិត្រពាំងសុក្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានអោយដឹងថា ក្រោយចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំងនគរបាលរបស់លោក បានដកហូតបានវត្ថុរួមមាន៖ អាវុធខ្លី១ដើម ម៉ាកK៥៩ ក្រូមេពណ៌ស លេខ០៧៥៧, បង់ចំនួន១ គ្រប់ចំនួន៨ និងម៉ូតូម៉ាក EXCITER ពណ៌ស១គ្រឿង ផលិតឆ្នាំ២០១៥។

បច្ចុប្បន្ន ជនសង័្សយ និងវត្ថុខាងលើនេះ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

  ់

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More