Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ពេជ្រ កែវ មុនី បញ្ជាអោយមន្ត្រីក្រោមឳវាទ បន្តចុះបចំសណ្តាប់ធ្នាប់លើផ្លូវ២៧១

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ១១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧

ដោយមានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី​ អភិបាលនៃគណៈអភិ បាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមាន ជ័យ បានបន្តដាក់គោលការណ៍ឲ្យលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ទទួលបន្ទុកការងារសន្តិសុខ សណ្តាប់ធ្នាប់ បានដឹកនាំកម្លាំង គណៈបញ្ជា ការឯកភាពខណ្ឌមានជ័យ ដោយមានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌមានជ័យ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងប្រជាការពារ សាលាខណ្ឌមានជ័យ លោក សួស សារិន ចៅសង្កាត់បឹង ទំពន់១ លោក កែវ សារឿន ចៅសង្កាត់ចាក់អង្រែលើ លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមាន ជ័យ២ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចុះរៀបចំសណ្តាប់ ធ្នាប់នៅតាមបណ្ដោយ ផ្លូវ២៧១ ក្នងសង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ បឹងទំពន់១, សង្កាត់ចាក់អង្រែលើ, ក្នុងខណ្ឌមានជ័យ។

ដោយបានណែនាំប្រាប់ដល់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះនិងជួល បើករបរអាជីវកម្មផ្សេងៗ ឬម្ចាស់ផ្ទះដែលបើកលក់ដូរអាជីវកម្ម ក្រុមហ៊ុន ស្ថាប័ន ដែលបានដាក់ស្លាកប៉ាន់ណូ ផ្សាយពានិជ្ជកម្មគ្រប់ប្រភេទ ឬដាក់លក់សំភារៈផ្សេងៗ ដោយសាងសង់ ឬដាក់លើចិញ្ចើមផ្លូវ ដែលឲ្យពួកគាត់យល់ដឹងនិងចូលរួមសហការរៀបកាត់សំយ៉ាបមុខផ្ទះ និងអោយរុះរើចេញ ដោយខ្លួនឯង ត្រឹមគំនូសក្រហម ដែលមន្ត្រីការិយាល័យភូមិបាល បានវាស់វែងដាក់អោយ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ពិសេសឲ្យពួកគាត់យល់ដឹងបញ្ហាការកកស្ទះចរាចរណ៍ អនាម័យ បរិស្ថាននិងសោភ័ណ្ឌនៅក្នុងទីក្រុង។

ជាមួយគ្នានេះជំនួសមុខអោយលោកអភិបាលខណ្ឌ លោក ឡុង ង៉ែត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើង មេត្តាចូលរួមទាំងអស់គ្នា រក្សាចិញ្ចើមផ្លូវឲ្យបានគឺរក្សាសុវត្ថិភាពជូនអ្នកថ្មើរជើង ​និងសូមអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋយើងដែលមានមុខរបររកទទួលទានតាមចិញ្ចើមថ្នល់ ពិសេសអ្នកលក់ ដូរទាំងអស់ មេត្តាចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចយើងបានដាក់កំណត់ត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៨ ខាងមុខនេះ (ឬយ៉ាងយូរ២សប្ដាហ៍) ឲ​គាត់រុះរើ ដោយខ្លួនឯង បើមិនអនុវត្ត តាមការណែ​នាំនោះទេ រដ្ឋបាលខណ្ឌមានជ័យ និងចុះកាត់ ផ្ទាល់ដោយខ្លួនតែម្តង ដោយមិទទួលខុសត្រូវនោះទេដើម្បីរក្សាសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងសោភ័ណភាពក្នុងរាជធានីភ្នំពេញយើងទាំងអស់គ្នា ៕៚

https://www.facebook.com/nymykask/videos/2053271321583210/?hc_ref=ARTKkvYNl0CFf9ZWdZ6gH2bGftdcXnrCftKI_YHMnA5OwOiOKjm1inMgsjraO22YmNw

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More