Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ប៉ាង លីដា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះធ្វើរដ្ឋបាល តាមមូលដ្ឋាន

ភ្នំពេញ៖ គណៈបញ្ជាការខណ្ឌទួកគោក កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៧ បានចុះធ្វើរដ្ឋបាល ពិនិត្យអាវុធជាតិផ្ទុះ នៅក្នុងមូលដ្ឋាន ក្នុងទឹកដីខណ្ឌ ទួលគោក ក្នុងគោលបំណងដើម្បីការពារសន្តិសុខ រក្សា សុវត្ថិភាពជូនប្រជាពលរដ្ឋ រួមទំាងបង្ការ បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានប្រាប់ថា ការចុះធ្វើរដ្ឋបាលនេះ ធ្វើឡើងដោយមានការចូលរួម ពីកម្លាំងចំរុះ ដូចជា ៖ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ/សង្កាត់ កម្លាំងមូលដ្ឋានអាវុធហត្ថ និង កម្លាំងនគរបាល ខណ្ឌ ជាច្រើនរូបផងដែរ។

លោក ប៉ាង លីដា បន្តថា ការចុះធ្វើរដ្ឋបាលគឺធ្វើឡើង ក្នុងគោលបំណង ដើម្បីការពារសន្តិសុខ និងរក្សា សណ្តាប់ធ្នាប់សាធារណៈ រួមទំាងបង្ការកុំឲ្យកើតមានបទល្មើសប្លន់ ប្រដាប់អាវុធ ករណីចោរឆក់ជាដើម។

លោកបន្តថា “យោងតាមអនុសាសន៍ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ បាន បញ្ជាអោយកងកម្លំាងទាំងអស់ បង្កើនការ យកចិត្តខ្ពស់ ចំពោះសុខសុវត្ថិភាពពលរដ្ឋកតាមមូលដ្ឋាន ជាពិសេស ត្រូវចុះធ្វើរដ្ឋបាល និងពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅ តាមមូលដ្ឋាន ជៀសវាង អំពើលួច ឆក់ ប្លន់ ឬមានជនបង្កមួយចំនួន អាចធ្វើសកម្មភាពនាំឲ្យចលាចល នៅក្នុងសង្គម ដែលបណ្តាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច៕

ដើម្បីជាការថ្លែងអំណរគុណដល់កងកម្លាំងដែលបានចុះរដ្ឋបាលនេះ លោក ប៉ាង លីដា បានអញ្ជើញពួក គាត់ទាំងអស់គ្នាហូបបាយសាមគ្គីជុំគ្នាមួយពេលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More