Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

តារាចំរៀង និងពិធីកររូបស្រស់ ជឹម ជឿន ប្តូរឈ្មោះថ្មី យករាសី!

ភ្នំពេញ៖ ថ្មីៗនេះ តារាចំរៀង និងពិធីកររូបស្រស់នៅកំលោះមិនទាន់មានគូរ បានប្រកាសប្តូរឈ្មោះថ្មី ថា ”ឋានន្ត”

ក្រោយពីលោកបានចូលថតបទចំរៀងអោយផលិតកម្មក្នុងស្រុកមួយគឺ ផលិ តកម្ម “Bottra Entertainment” លោក ជឹម ជឿន បានបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តប្តូរឈ្មោះ ទៅជា ”ឋានន្ត” នេះដោយសារឈ្មោះក្នុងបញ្ជី កំណើតវាសាមញ្ញាពេក។ ហើយមូលហេតុមួយទៀតនោះ គឺខ្លួនចង់លើករាសីមានហុងស៊ុយ ដែរ ម្យ៉ាងវិញទៀត មិត្តៗ រួមអាជីពសិល្បះជាមួយគ្នាក៍បានសំណូមពរអោយដូរចេញដែរ។

លោកបន្តថា ក្រោយបន្តឈ្មោះបានមួយរយៈពេលស្រាប់តែទទួលបានការងារថ្មីមួយទៀតក្រៅពីវិស័យចំរៀង និងពិធីក គឺលោក ស្រី ស កេសារា និងអ្នកគ្រូ ឌី សាវ៉េត បានផ្តល់ឪកាសអោយលោកចូលរួមសំដែងក្នុងខ្សែភាពយន្ត ភាគ ដែលមានចំនងជើងថា ” យាយស្ទាវចៅស្ទើ” ដែលអ្នកគ្រូ ឌី សាវ៉េត គឺជាតួឯក សំរាប់លោក ”ឋានន្ត”វិញជាតួក្មួយប្រុសលោក ទេពរិណដារ៉ូ ហើយក៍ជាតួប្រុសដែលតាមស្រលាញ់ប្អូនស្រីជីដូនមួយខ្លួនប្រជែងស្នេហ៍គ្នាជាមួយ តួប្រុសផ្សេងៗទៀត ។

ទោះបីជាលោករវល់និងការថតភាពយន្តថ្មីនេះក៍ដោយ ក្រលេកមកការថតបទចំរៀងវិញ លោកបានថតចប់សប់គ្រប់ហើយដែរ ទាំងCD និង MV ដែលគ្រោងនិងដាក់លក់នៅទីផ្សារនាពេលឆាប់ៗខាងមុខនេះ សូម បងប្អូនទាំងក្នុងស្រុក និងក្រៅស្រុកមេត្តាផ្តល់កម្លាំងចិត្ត និងគ្រាំទ្រផង។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More