Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មានខ្លួនចឹងបានខ្លាចសមត្ថកិច្ចម្លេះ ពេលធ្វើតេសទឹកនោម បង្ហាញយ៉ាងច្បាស់!

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ នៃអធិការខណ្ឌពោធិ៍សែនជ័យ បានចេញល្បាត ក្នុងភូមិសាស្ត្ររបស់ខ្លួន លុះមកដល់ចំណុចភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក៏ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងចេញពីកន្លែងគួរឲ្យសង្ស័យ  សមត្ថកិច្ចបានជិះដេញតាមពីក្រោយ កាក់អោយឈប់ដើម្បីត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យបានបន្ថែមល្បឿនរត់គេច តាមផ្លូវភូមិចំការឪឡឹក២ ឡើងតាមផ្លូវសហព័ន្ធរ៉ុស្សី រហូតដល់ផ្លូវជាតិ៤ មុខផ្សារជម្ពូវ័ន ជនសង្ស័យបានជិះបុកដុំថ្ម បណ្តាលឲដួល រលាត់ដៃជើង ហើយជនសង្ស័យបានងើបរត់ ដោយកម្លាំងសមត្ថកិច្ចតាមស្វែងរកឃើញជនសង្ស័យនៅម្តុំក្បែងផ្សារឯករាជ្យ២ ក៏ឃាត់បានជនសង្ស័យទាំង២នាក់រួមតែម្តង។

ហេតុការណ៍នេះនៅវេលាម៉ោង៣និង០០នាទីនៅថ្ងៃទី២៩ ធ្នូ ២០១៧ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី១ ឈ្មោះ សុខ ឧត្តម ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅឃុំអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលមានមុខរបរ អ្នករត់តុ។

ជនសង្ស័យទី២ ឈ្មោះ ខេន ម៉ៅ ភេទប្រុសអាយុ១៧ឆ្នាំ មានទីលំនៅភូមិ អណ្តូងប្រាំមួយ សង្កាត់គោករកា ខណ្ឌព្រែកព្នៅមុខរបររើសអេតចាយ ។ជិះម៉ូតូ មួយគ្រឿងម៉ាក ស្ស៊ុយស៊ីគីឡេត ពណ៍ក្រហមលាយផ្កាឈូក ពាក់ស្លាក លេខភ្នំពេញ1 CO-9504 ។

ក្រោយសមត្ថកិច្ចយើងសួរនាំ ជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានប្រើប្រាស់គ្រឿងពិតមែន ក្រោយមកសមត្ថកិច្ចយើងបានធ្វើតេស្តទឹកនោមឃើញថា៖មានភាពវិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកសាងសុំណុំរឿងបញ្ចូនទៅឲផ្នែកជំនាញប្រឆាំងគ្រឿងញៀនដើម្បីអនុវត្តបន្តតាមនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More