Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនប្រុសស្រីជនជាតិ៣នាក់ និងថ្នាំញៀនមួយចំនួនធំ

ភ្នំពេញ៖ មនុស្សចំនួន៣នាក់ត្រូវបានកម្លាំង ការិយាល័យប្រឆាំងគ្រឿងនៃស្នងការនគរបាលរាជធានីភ្នំពេញចុះបង្ក្រាបឃាត់ខ្លននឹងដកហូតបានថ្នាំញៀនមួយចំនួនធំកាល វេលាម៉ោង៦និង ៣០នាទី ល្ងាចថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំនុចផ្ទះលេខ២២១និង២២២ ផ្លូវ១៩៨ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងការឃាត់ខ្លួនជនសង្ស័យ៣នាក់នោះ មាន២នាក់ជាប្រុសជនជាតិវៀតណាម និង​ម្នាក់ជាស្ត្រីជនជាតិចិន ដោយបានដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាម៉ាទឹកកកចំនួន៤២កញ្ចប់ (ធំ២កញ្ចប់) ថ្នាំក្រវី២៥គ្រាប់ កញ្ចាគ្រៀម១កញ្ចប់ ជញ្ជីងថ្លឹងចំនួន៣ និងឧបករណ៍វេចខ្ចប់គ្រឿងញៀនប្រើប្រាស់មួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងបញ្ចូនទៅកាន់​ការិយាល័យ​ប្រឆាំងគ្រឿង ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី ៕​

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More