Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប៉ះសម្តីគ្នាតែបន្តិច ទាញដបស្រា អាឡិចស៊ង់វីស្គី វាយគ្នាទៅវិញទៅមកបែកក្បាលហូរឈាមស្រោច

ភ្នំពេញ៖ បុរស២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងចុះធ្ចើការឃាត់ខ្លួនជាក់ស្តែងក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថាប្រើហឹង្សានិងវាយតប់គ្នាទៅវិញទៅមក។

កាកពីម៉ោង២០និង៣០នាទីយប់ថ្ងៃទី២៨ ធ្នូ ២០១៧ នៅផ្លូវលំក្រុម៤ភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ វី គឹមសាន្ត អាយុ២១ឆ្នាំមុខរបរកម្មករស្នាក់នៅបន្ទប់ជួលផ្លូវលំក្រុម៤ ភូមិ រោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ មានស្រុកកំណើតភូមិអរីក្ស័ត្រ ឃុំអរីក្ស័ត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

ទី២ឈ្មោះ វ៉ាង តុង អាយុ២៤ឆ្នាំមុខរបរកម្មករស្នាក់នៅបន្ទបមជួលផ្លូវលំក្រុម០៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។ មានស្រុកកំណើតភូមិអន្លង់វិលឃុំអន្លង់វិលស្រុកអន្លង់វិលខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចប្រាប់ថាមុនកើតហេតុឈ្មោះ វី គឹមសាន្តបានទៅផឹកស៊ីនៅផ្ទះមិត្តភ័ត្ត្រឈ្មោះ ក្រពើ ក្នុងភូមិជាមួយគ្នាក្រោយពីផឹកស៊ីស្រវឹងហើយឈ្មោះក្រពើបានជូនមកផ្ទះជួលវិញពេលដែលកំពុងឈររងចាំគេមកបើទ្វារអោយនោះ ស្រាប់តែឈ្មោះ វ៉ាង តុង ដើរម្នាក់ឯងចេញពីផ្ទះអ្នកជិតខាងដោយគេធ្លាប់ស្គាល់ឈ្មោះក្រពើក៍ដើរទៅបុកស្មាឈ្មោះក្រពើទៅគោបំណងលេងសើចស្រាប់តែឈ្មោះក្រពើថា «អត់ភ្នែកទេអី?» បន្ទាប់មក ក៍បានប៉ះពាក្យសំដីជាមួយឈ្មោះ វី គឹមសាន្ត តែម្តង។

សមត្ថកិច្ចបានបន្តថាក្រោយពីមានទំនាស់សំដីគ្នាឈ្មោះវី គឹមសាន្ត បានចូលទៅបន្ទប់ទាញយកដបស្រាអា ឡិចស៊ង់វីស្គី មកវាយលើឈ្មោះ វ៉ាង តុង ពេលនោះឈ្មោះ វ៉ាងតុង បានដណ្តើមដបស្រាបានវាយទៅលើឈ្មោះវី គឹមសាន្តវិញបណ្តាលអោយចំក្បាលផ្នែកខាងឆ្វេងបែកឈាមពេលនោះកម្លាំងប៉ុស្តិ៍ចុះទៅដល់បានឃាត់សងខាង ២នាក់យកមកសាកសួរ។

ក្នុងករណីទំនាស់ខាងលើនេះអាណាព្យាបាលសងខាងមានចម្ងល់យ៉ាងខ្លាំងថាពួកគាត់បានសម្របសំរួលនិងមិនប្តឹងផ្តល់គ្នាឡើយហេតុអ្វីសមត្ថកិច្ចមិនព្រមដោះលែងកូនរបស់គាត់បែរជាយកទៅឃាំខ្លួនទៅវិញ។ បច្ចុប្បន្ន បុរសទាំង២ខាងលើ ត្រូវសមត្ថកិច្ចបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំសាកសួរបន្តនៅពេលក្រោយ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More