Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូបែកក្អូម ធ្វើការឃាត់ខ្លួនករណីជួញដូរថ្នាំញៀន

បន្ទាប់ពីឆែកឆេរកឃើញថ្នាំញៀនចំនួន៩កញ្ចប់តូចនៅជាប់ខ្លួន។ កាលពីវេលាម៉ោង២០និង០០នាទីយប់ថ្ងៃ២៨ ខែធ្នូ ឆ្នាំ ២០១៧តាមបណ្តោយផ្លូវបេតុង ភូមិស្លែងរលើងសង្កាត់អូបែកក្អូម ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ជា សុភ័ក្រ ហៅ ម៉ាប់ភេទប្រុសអាយ៣២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺកម្លាំងនគរបាលប៉ុស្តិ៍កំពង់ធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានឡើងពេលនោះស្រាប់តែឃើញជនសង្ស័យខាងលើកំពង់ដើរតាមផ្លូវបេតុងនៅចំណុចកើតហេតុគួឲ្យសង្ស័យក៍ឃាត់ត្រួតពិនិត្យហើយបានរកឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន៩កញ្ចប់តូចនៅជាប់ខ្លួនក៍ឃាត់ខ្លួនក៍ឃាត់យកមកសាកសួតែម្តងហើយក៍សាងសំណុំរឿងបញ្ជួនទៅអធិការនគរបាលខណ្ឌសែនសុខចាត់ការបន្ត។

នគរបាលព្រហ្មទណ្ឌខណ្ឌបានប្រាប់ថាបន្ទាប់ពីធ្វើការសាកសួររួចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនមែនហើយគេបានទិញមកពីជនមិនស្គាល់ឈ្មោះដើម្បីយកទៅលក់បន្តប៉ុន្តែមិនទាន់និងបានលក់ផងក៍ត្រូវសមត្ថកិច្ចចាប់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More