Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរងស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ទី ១២កើត ខែបុស្ស ឆ្នាំរការ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ គ.ស ២០១៧

នៅសាលាស្រុកភ្នំស្រួច ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង ជាអភិបាលរងស្រុកភ្នំស្រួចចំនួន២រូប មានលោក អ៊ុំ អឿន អតីតនាយករដ្ឋបាលស្រុកភ្នំស្រួច និងលោក អ៊ុំ ដេត អតីតមន្ត្រី ត្រូវបានប្រកាលតែងតាំង ជាអភិបាលរងស្រុកភ្នំស្រួច និងប្រកាសចូលកាន់តំណែក ជានាយករដ្ឋបាលស្រុកភ្នំស្រួច ចំនួន១រូប គឺលោក គឹម វន ពីនាយករងរដ្ឋបាល មកជា នាយករដ្ឋបាលស្រុកភ្នំស្រួច ។

ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍ថា ការប្រកាសឡើងកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ដែលបានយកចិត្តទុកដាក់តំម្លើងមុខងារ ឲ្យមន្រ្តីមួយចំនួនដោយយល់ឃើញពី ការខិតខំធ្វើការងារ និងមានសមត្ថភាពសមស្របតាមតម្រូវការ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងមានការឯកភាពពីថ្នាកដឹកនាំ។

ទន្ទឹមនោះដែរ ឯកឧត្តម វ៉ី សំណាង បានចង្អុលបង្ហាញអភិបាលរងស្រុកថ្មី ដែលបានកាន់តំណែងនេះ ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង ជួយខិតខំធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដោយបំរើប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ និងយុត្តិធម៌ បង្កើនសាមគ្គីផ្ទៃក្នុង ផ្សាភ្ជាប់ចំណងមិត្តភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ឲ្យមានភាពល្អប្រសើរ និងជម្រុញឲ្យប្រជាពលរដ្ឋចូលរួមគោរពនិងអនុវត្តច្បាប់ និងគាំទ្រគ្រប់សកម្មភាពរបស់សហគមន៍ ដូចជាដំាដំណាំវិលជុំ ចិញ្ចឹមសត្វ ក្នុងនោះក៏បានផ្តាំផ្ញើរ ដល់ប្រជាការពារ អធិការ ប៉ុស្តិ៍រដ្ឋបាល មេឃុំ មេភូមិ ត្រូវសហការណ៍គ្នា ដើម្បីបម្រើសេវាសាធារណៈ និងត្រូវមានសាមគ្គីភាព ផ្ទៃក្នុងគ្រប់ទីកន្លែង ។

គួរបញ្ជាក់ផងដែរនាក្នុងពិធីប្រកាសចូលកាន់តំណែកនោះដែរឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានចែកជូននៅមួកសុវត្ថិភាពជូនទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More