អភិបាលរងខេត្តស្ទឹងត្រែងអំពាវនាវជំរុញឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៏

ស្ទឹងត្រែង៖ ថ្លែងក្នុងសកម្មភាពពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍តាមដងផ្លូវសាធារណៈ និងចែកមួកសុវត្តិភាពជូនប្រជាពលរដ្ឋនៅរង្វង់មូលថ្មី ក្រុងស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ២០១៧នេះ លោក ឈាង ឡាក់ អភិបាលរងខេត្តស្ទឹងត្រែង ថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះ អត្រា គ្រោះ ថ្នាក់ចរាចរណ៏ក្នុងខេត្តស្ទឹងត្រែងមាន ១០០ករណី មានអ្នកស្លាប់ ៤០ នាក់ និងរបួស ធ្ងន់ ស្រាល ១៧០នាក់ អ្នកគ្រោះថ្នាក់ចរាចណ៍ដែលស្លាប់ភាគច្រើនបណ្តាលមកពីមិនពាក់មួកសុវត្តិភាព ការពារ អាយុជិវិត។

នៅក្នុងសកម្មភាពពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ តាមដងផ្លូវសាធារណៈក្នុងក្រុងស្ទឹងត្រែង នេះផងដែរ លោក ឈាង ឡាក់ អភិបាលរងខេត្តស្ទឹងត្រែងលើកឡើងថា ដើម្បីចូលរួមកាត់ បន្ថយ នូវគ្រោះថ្នាក់ចរាចរណ៏ដែលកើតមានជារៀងរាល់ថ្ងៃ ធ្វើឲ្យមានប្រជាពលរដ្ឋរងគ្រោះ រហូតដល់ បាត់ បង់ជីវិតដោយសារតែមិនពាក់មួកការពារសុវត្ថិភាពនោះ អនុគណៈកម្មាការសុវត្តិភាព ចរាចរណ៍ ផ្លូវ គោក បានខិតខំ ក្នុងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងសុវត្តិភាពចរាចរណ៍ ផ្លូវគោកដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងនិងការពារខ្លួនតាមរយៈការគោរពច្បាប់ និងពាក់មួកសុវត្តិភាព ការពារក្នុងពេល បើក បរ។ ជាក់ស្តែងនៅពេលនេះ បានចុះសកម្មភាពចុះចែកមួកដល់អ្នកបញ្ជា ទោចក្រយានយន្ត ដើម្បីជា ការដាស់ស្មារតីដល់អ្នកបើកបរទាំងឡាយ ឲ្យមានការប្រុងប្រយ័ត្នលើបញ្ហាសុវត្ថិភាព ក្នុងពេលបើកបរ ព្រោះគ្រោះថ្នាក់ចរាចរណ៍អាចកកើតឡើងបានគ្រប់ពេលវេលាដោយមិនអាចដឹងជាមុន។

លោក អភិបាលរងខេត្ត បានអំពាវនាវដល់អ្នកធ្វើដំណើរ អ្នកប្រើប្រាស់តូចចក្រយានយន្ត និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីសុវត្តិភាព និងទទួល ជោគជ័យក្នុងកាតបន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងប្រទេសសូមអំពាវហើយ អំពាវនាវ ដ៏ទទូច ថា សូមឲ្យមានការចូលរួមទាំងអស់គ្នា ព្រោះកិច្ចការនេះបើធ្វើតែនគរបាលចរាចរណ៍ ឬក៏ កងរាជ អាវុធហត្ថ ឬក៏លេខាធិការដ្ឋានសុវត្តិភាពចរាចរណ៍ក៏មិនអាចទទួលបានជោគជ័យដែរ ទាល់ តែមាន ការចូលរួមទាំងអស់គ្នា ។ ដោយឡែកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងលោក សរ គឹមណាត បានថ្លែងថា៖ ការចូលរួមពីប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចរណ៍គឺសំខាន់បំផុត សម្រាប់ការកាត់បន្ថយអត្រាការស្លាប់ ដោយគ្រោះថ្នាក់ចរាចណ៍ ដែលកើតឡើងទូទាំងប្រទេស ហេតុ នេះហើយបានជាគណកម្មាធិការសុវត្ថិភាពចរាចរណ៍បានរៀបចំយុទ្ធនាការយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ ក្នុងគោលបំណងនៃ ចង់ឲ្យ បងប្អូនប្រជាពលរដ្ឋ ដែលគាត់ធ្វើដំណើរតាមផ្លូវ ពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា និងបានយល់ដឹង ពីសារៈសំខាន់ របស់ មួកសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More