អភិបាលខេត្តមណ្ឌលគិរី ចុះចែកមួកការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋតាមដងផ្លូវ
មណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរីលោកស្វាយ សំអ៊ាង កាលពីព្រឹកថ្ងៃទី២៩ ធ្នូ ២០១៧បានដឹកមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ចុះចែកមួកការពារសុវត្ថិភាពចំនួន១០០សម្រាប់ ដល់ប្រជាពលរដ្ឋដែលធ្វើចរាចរណ៏តាមទ្រូងផ្លូវ នៅរង្វង់មូលគោព្រៃ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សកម្មភាពចុះចែកមួកដល់អ្នកបញ្ជាទោចក្រយានយន្តនាពេលនេះ គឺជាការដាស់ស្មារតីដល់អ្នកបើកបរទាំងឡាយ ឲ្យមានការប្រុងប្រយ័ត្នលើបញ្ហាសុវត្ថិភាពក្នុងពេលបើកបរ ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៏ដែលកើតមានជារៀងរាល់ថ្ងៃ ហើយក៏ជាការលើកកម្ពស់សុវត្ថិភាពរបស់អ្នកដំណើរ បង្ការគ្រោះថ្នាក់នានាដែលកើតមានជាយថាហេតុ ជាពិសេសចំពោះអ្នកបើកបរម៉ូតូដែលមិនពាក់មួកការពារ ឲ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ច ជាពិសេសត្រូវពាក់មួកគ្រប់ពេលធ្វើដំណើរ នេះបើតាមអភិបាលខេត្តមណ្ឌលគិរីរូបនេះបានថ្លែងក្នុងយុទ្ធនាការចែកមួកសុវត្ថិភាពនោះ