មួយថ្ងៃពេញកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់

ភ្នំពេញ៖​ក្រោមការចង្អុលបង្ហាញនិងមានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី​ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ ដឹកនាំដោយលោក ឡុង ង៉ែត អភិបាលរង ទទួលបន្ទុកការងារសន្តិសុខ សណ្តាប់ធ្នាប់ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដោយមានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌមានជ័យ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងប្រជាការពារ សាលាខណ្ឌមានជ័យ និងមន្ត្រីពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្ដោយ ផ្លូវ២៧១ ក្នងសង្កាត់ស្ទឹងមានជ័យទី១, សង្កាត់បឹងទំពន់១, សង្កាត់ចាក់អង្រែលើ, ក្នុងខណ្ឌមានជ័យ ដោយបានណែនាំប្រាប់ដល់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះនិងជួលបើករបរអាជីវកម្មផ្សេងៗ ឬម្ចាស់ផ្ទះដែលបើកលក់ដូរអាជីវកម្ម ក្រុមហ៊ុន ស្ថាប័ន ដែលបានដាក់ស្លាកប៉ាន់ណូ ផ្សាយពានិជ្ជកម្មគ្រប់ប្រភេទ ឬដាក់លក់សំភារៈផ្សេងៗ ដោយសាងសង់ ឬដាក់លើចិញ្ចើមផ្លូវ ដែលឲ្យពួកគាត់យល់ដឹងនិងចូលរួមសហការរៀបកាត់សំយ៉ាបមុខផ្ទះ និងអោយរុះរើចេញ ដោយខ្លួនឯង ត្រឹមគំនូសក្រហម ដែលមន្ត្រីការិយាល័យភូមិបាល បានវាស់វែងដាក់អោយ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ពិសេសឲ្យពួកគាត់យល់ដឹងបញ្ហាការកកស្ទះចរាចរណ៍ អនាម័យ បរិស្ថាននិងសោភ័ណ្ឌនៅក្នុងទីក្រុង។

ការចុះរៀបចំនេះដោយដាក់កំណត់ត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ ឲ​គាត់រុះរើ ដោយខ្លួនឯង បើមិនអនុវត្ត តាមការណែ​នាំនោះ ទេ រដ្ឋបាលខណ្ឌមានជ័យ និងចុះកាត់ ផ្ទាល់ដោយខ្លួនតែម្តង ដោយមិទទួលខុសត្រូវនោះទេ។

សូមបញ្ជាក់ថានាព្រឹកនោះ មានការដឹកនាំដោយលោក ឡុង ង៉ែត អភិបាលរង ទទួលបន្ទុកការងារសន្តិសុខ សណ្តាប់ធ្នាប់ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដោយមានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌមានជ័យ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌមានជ័យ និងកម្លាំងប្រជាការពារ សាលាខណ្ឌមានជ័យ និងមន្ត្រីពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្ដោយ ផ្លូវ២៧១ ក្នងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
លទ្ធផលដែលអាជ្ញាធរបានធ្វើការ ជម្រាបប្រាប់តាមខ្នងផ្ទះ ដែលធ្វើ អាជីវកម្មលក់ដូរនូវតាម ចិញ្ចើមផ្លូវភូមិ១ ចំនួន ៤៥ ខ្នងផ្ទះ ភូមិ ៣ចំនួន២០ខ្នងផ្ទះ និងភូមិ១៧ចំនួន៧ខ្នងផ្ទះ សរុប (៧២ខ្នងផ្ទះ)(មិនសហការ ១ខ្នងផ្ទះ) សូមអគុណ ប្រជាពលរដ្ឋដែលបាន សហការចូលរួម និង​កាត់បន្ថយការ កកស្ទះចរាចរណ៍នៅតាមផ្លូវ សាធារណៈ នៅក្នុងរាជធានីភ្នំពេញ ។

ជាមួយគ្នានោះ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ រួមជាមួយលោកចៅសង្កាត់រងទី១ លោកចៅសង្កាត់រងទី២ សមាជិកក្រមប្រឹក្សសង្កាត់​ នគរបាលប៉ុស្តិ៍ ប្រជាការពារសង្កាត់ បានចុះរៀបសណ្ដាប់ធ្នាប់តាមផ្លូវ២៧១ កែងគ្លីនិកបញ្ញាស័ក្តរហូតដល់ជ្រមុះជ្រូកក្បាលថ្នល់​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ដោយឡែកនារសៀលនោះ លោក សួស សារិន ចៅសង្កាត់បឹងទំពន់១ រួមជាមួយ សមាជិកក្រមប្រឹក្សសង្កាត់​ នគរបាលប៉ុស្តិ៍ ប្រជាការពារសង្កាត់ អាវុធហត្ថខណ្ឌមានជ័យ បានចុះរៀបសណ្ដាប់ធ្នាប់តាមផ្លូវ២៧១ ចាប់ពីមុខច្រកចូលស្ពានទី១ មុខមន្ទីរពេទ្យរុស្សី ដល់កែងគ្លីនិកបញ្ញាស័ក្ត ។

លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២ សមាជិកក្រមប្រឹក្សាសង្កាត់​ មន្ត្រីពាល់ព័ន្ធ នគរបាលប៉ុស្តិ៍ ប្រជាការពារសង្កាត់ អាវុធហត្ថខណ្ឌមានជ័យ បានចុះរៀបសណ្ដាប់ធ្នាប់តាមផ្លូវ២៧១ ចាប់ពីគល់ស្ពានអាកាសស្ទឹងមានជ័យ រហូតមកដល់មុខច្រកចូលស្ពានទី១ មុខមន្ទីរពេទ្យរុស្សី​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

សូមបងប្អូនប្រជាពលរដ្ឋយើង មេត្តាចូលរួមទាំងអស់គ្នា រក្សាចិញ្ចើមផ្លូវឲ្យបានគឺរក្សាសុវត្ថិភាពជូនអ្នកថ្មើរជើង ​និងសូមអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋយើងដែលមានមុខរបររកទទួលទានតាមចិញ្ចើមថ្នល់ ពិសេសអ្នកលក់ ដូរទាំងអស់ មេត្តាចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចយើងបានដាក់កំណត់ត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ ឲ​គាត់រុះរើ ដោយខ្លួនឯង បើមិនអនុវត្ត តាមការណែ​នាំនោះទេ រដ្ឋបាលខណ្ឌមានជ័យ និងចុះកាត់ ផ្ទាល់ដោយខ្លួនតែម្តង ដោយមិទទួលខុសត្រូវនោះទេដើម្បីរក្សាសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងសោភ័ណភាពក្នុងរាជធានីភ្នំពេញយើងទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More