ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ផ្ញើសារលិខិតជូនពរ សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០១៨

ភ្នំពេញ៖ នៅក្នុងឱកាសដ៏មហានក្ខត្កឫក្សប្រសើរថ្លៃថ្លា នៃឱកាសចូលឆ្នាំថ្មី ឆ្នាំ២០១៨នេះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និង លោកជំទាវ រួមទាំងមន្ត្រីក្រោមឳវាទទាំងអស់ សូមសម្ដែងនូវសេចក្ដីអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមចូលរួមនូវសព្វសាធុការពរជ័យ បវេមហាប្រសើរគ្រប់ប្រការចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី និង ចៅប្រុសចៅស្រី ជាទីស្រលាញ់ ទទួលបាននូវសុខភាពពេញ បរិបូរណ៌ កំលាំងខ្លាំងខ្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា កាន់តែមានភាពរីកចំរើនថ្កុំថ្កើន ថែមទៀត។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោកជួយតាមជួយបីបាច់ថែរក្សាសម្ដេចតេជោ  និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ព្រមទាំងបុត្រាបុត្រី និង ចៅប្រុសចៅស្រី ជាទីស្រលាញ់ ជួបតែវិបុលសុខសុភមង្គល និងប្រកប ដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយក្តីគោរពដ៍ខ្ពង់ខ្ពស់ ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និង ភរិយា រួមទាំងមន្ត្រីក្រោមឳវាទទាំងអស់។

 ខ្លឹមសារទាំងស្រុង ក្នុងលិខិតខាងក្រោមនេះ៖

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More