នាំខ្លួនស្រ្តីកំពូលបោក ក្លែងបន្លំឯកសារសាធារណៈ ទៅឆែកឆេរផ្ទះតាមបង្គាប់របស់តុលាការ
ភ្នំពេញ ៖នៅរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៦ សមត្ថកិច្ចបាននាំខ្លួនស្រ្តីជំនាញខាងក្លែងបន្លំឯកសារសាធារណៈ ប្លង់ផ្ទះ ប្លង់ដី ដើម្បីយកទៅបញ្ចាំយកលុយ ទៅឆេកឆេរដល់លំនៅដ្ឋាន៕
គួររំលឹកដែរថា ជនសង្ស័យខាងលេីត្រូវបានជនរងគ្រោះ ឃាត់ខ្លួនប្រគល់ឲ្យ សមត្ថកិច្ច កាលពីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅ ក្នុងបុរីបុ៊ន ហួរ ផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ប្រគល់ឲ្យសមត្ចកិច្ច ចាត់ការទៅតាមផ្លូវច្បាប់ ផ្អែកទៅតាម បណ្តឹងរបស់ជនរងគ្រោះ នាំទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ។ តាមបណ្តឹងជនរងគ្រោះ នៅថ្ងៃទី២៩ ខែកក្កដា នេះឃើញមានឯកសារមិនប្រក្រតីជាច្រើនច្បាប់ ។ តាមប្រភពឃើញថា មានជនរងគ្រិះ ចំនួន៤នាក់ ហើយ ចាញ់បោកស្រ្តីខាងលើ លុយសរុបជាង១០មុឺនដុល្លា ។ ស្រ្តីឆបោក ក្រោយពីសាកសួរនីផ្នែកជំនាញ រហូតដល់ វេលាម៉ោង៤រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ត្រូវបាននាំខ្លួនទៅឆែកឆេរផ្ទះ លេខសេ២៤ ផ្លូវបេតុង ក្រុម៣ បុរីបុ៊ន ហួរ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ផ្អែកទៅតាម បញ្ជាផ្ទាល់ ពីលោក សេង ហាង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី និងដឹកនាំកម្លាំង ដោយលោក វរសេនីយ៍ត្រី តូច ផន អធិការរងខណ្ឌពោធោធិ៍សែនជ័យ មាននាយករដ្ឋបាលខណ្ឌ មន្រ្តី អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ចូលរួមឆែកឆេរលំនៅដ្ឋាន ស្រ្តីជាជនសង្ស័យ ។
ស្រ្តីដែលជំនាញ ក្លែងបន្លំឯកសារ ដើម្បីយកទៅឆបោក យកគេ មានឈ្មោះ ជា សុម៉ាឡា ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅ ផ្ទះលេខ សេ ២៤ បុរីបុ៊ន ហួរ ផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ បានទីលំនៅមួយទៀត ផ្ទះលេខ៥២ ផ្លូវលេខ៩៥២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ក្នុងការបង្គាប់ពីលោកព្រះរាជ្ញារង ឆែកឆេផ្ទះ ស្រ្តីកំពូលឆបោក ក្នុងគោលបំណង រកវត្ថ ប្រើសម្រាប់ ក្លែងឯកសារ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ។ តែក្នុងការឆែកឆេរ លំនៅដ្ឋានរបស់ជនសង្ស័យ ពុំបានរកឃើញ អ្វីជាភស្តុតាង ខណៈដែលរបស់របរ ក្នុងផ្ទះ ត្រូវបាន មានអ្នករុះរើមុន សមត្ថក៨ច្ចចុះទៅដល់ ដែលគេសង្ស័យថា អាច ប្តី សាច់ញាតិ ស្រ្តីសង្ស័យ រើកកាយ យកទៅបាត់អស់ ហើយគេចខ្លួនបាត់ ។
}