រត់តាមឪពុកទៅមើលមនុស្សខ្្យល់គរ ​ត្រូវរថយន្តកិនធ្លាយខួរស្លាប់យ៉ាងអណោចអាធម

ខេត្តបាត់ដំបង៖ ថ្ងៃទី២៩.០៧.២០១៦ វេលាម៉ោង១៨:០០នាទី នៅចំណុចភូមិមុសឃ្លាំង ចែ ពៅស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានករណីគ្រោះថ្នាក់ចរាចរកើតឡើង០១លើក បង្កឡើងដោយរថយន្ត បុកកូនក្មេងបណ្តាលឲ្យស្លាប់០១នាក់

រថយន្តម៉ាកPAJERO ពណ៍ស្លែរ ពាក់ផ្លាកលេខ ភ្នំពេញ 2G 6848 បើកបរដោយ ឈ្មោះ លាង ប៊ុនធឿន ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន បើកបរជាមួយក្រុមគ្រួសារ ដើម្បីមកចូលរួមខួបកំណើតក្មួយ នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ក្មេងរងគ្រោះ ឈ្មោះ ហ៊ួ ម៉េងសឺ ភេទប្រុស អាយុ០៣ឆ្នាំ ឪពុកក្មេងរងគ្រោះ ឈ្មោះ ហ៊ួ ចន្ថា រស់នៅភូមិ-ឃុំខាងលើ។

ប្រភពអោយដឹងថាមុនពេលកើតហេតុ មានមនុស្សខ្យល់គរ០១នាក់ នៅខាងលិចផ្លូវ ឪពុកក្មេងរងគ្រោះ និងប្រជាពលរដ្ឋបានទៅមើល ចំណែកអ្នកបើករថយន្តពីជើង មកត្បូងដល់កន្លែងខាងលើបានបន្ថយល្បឿន មើលអ្នកខ្យល់គរ មិនបានមើលទៅមុខក៏បានជាន់ក្មេង នៅពាក់កណ្តាលផ្លូវ ដែលរត់មកតាមឪពុក បណ្តាលឲ្យស្លាប់តែម្តង ៕

084d0ac2-c83a-425a-b3bb-cff6163d4cee 28234c1c-360e-4f7a-ba6f-8d83c6d1eaac 13782000_1732994666974691_8668612392806060669_n d9a0b85c-6507-45ed-939c-1e9c72a9f26eimage-379

 

 if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More